ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ សម្រេចផ្អាកចរាចរជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដែលប្រើប្រាស់លើកំណាត់ផ្លូវខេត្ត៣១៤សេ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

    BY soknita October 30, 2025
    អាជ្ញាធរ សម្រេចផ្អាកចរាចរជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដែលប្រើប្រាស់លើកំណាត់ផ្លូវខេត្ត៣១៤សេ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បញ្ជាក់ថា នៅលើកំណាត់ផ្លូវខេត្ត៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភូ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ផ្អាកចរាចរជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។

    ចំពោះប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ឱ្យបានជ្រាបថា ដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤សេ ប្រវែង ១៥០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ០៣+៤៥០ ដល់គីឡូម៉ែត្រ ០៣+៦០០ ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រ នឹងទម្ងន់រថយន្តដឹកទំនិញ ធុនធំបានទេ។

    ដូច្នោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ធ្វើការផ្អាកជាបណ្តោះអាសន្ន ចំពោះការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ខាងលើដូច ដែលបានជម្រាប ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរ ប្រកបដោយសុវត្ថិភាព៕

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង

    Share This Post: