ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាទេសចរណ៍ VIKING VENUS របស់សញ្ជាតិន័រវ៉េ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ៨០៨ នាក់

    BY soknita October 30, 2025
    នាវាទេសចរណ៍ VIKING VENUS របស់សញ្ជាតិន័រវ៉េ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ៨០៨ នាក់

    (ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ VIKING VENUS របស់សញ្ជាតិន័រវ៉េ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ចំនួន ៨០៨នាក់។

    នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នាវេលាម៉ោង ៧:០០ នាទី នាវាទេសចរណ៍ ឈ្មោះ VIKING VENUS សញ្ជាតិន័រវ៉េ ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៣ នាក់ (ស្រី ១១០ នាក់) មាន ៤០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨០៨ នាក់ (ស្រី ៤២៣ នាក់) មាន ២០ សញ្ជាតិ។

    ចំពោះចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៧១ នាក់) និងកាណាដា (៥៨ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៤:០០ នាទី នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥៕

    ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

    Share This Post: