សង្គម

កក្រើកទៀតហើយ ! ឃាត់ខ្លួនមនុស្សប្រមាណ 400នាក់ និងគ្រឿងញៀនមួយចំនួន នៅក្នុងក្លឹបកម្សាន្ត «លុច្សសារី»

BY
Khmernote Media
June 8, 2019

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយឯក ស ថេត បានចុះឆែកឆេក្លឹបកម្សាន្ត «លុច្សសារី» ដោយឃាត់ខ្លួនបានមនុស្សប្រមាណ 400នាក់ ជាមួយនឹងគ្រឿងញៀនមួយចំនួនទៀតផង។ ប្រតិបត្តិការណ៍ដ៏ក្តៅគគុកនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ2រំលងអាធ្រាតថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2019 នៅចំនុច ក្លឹបកម្សាន្ត «លុច្សសារី» តាមបណ្តោយផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នមនុស្សប្រុសស្រីប្រមាណ 400នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាបន្តដូចករណីក្លឹបកំសាន្ត Rock ផងដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ បែបនេះធ្វើអោយមហាជនមានការរីករាយសាទរយ៉ាងខ្លាំង និងសំណូមពរអោយអាជ្ញាធរ បន្តសកម្មភាពបែបនេះតទៅទៀត៕

Share This Post: