Donald Trump សម្រេចព្យួរការដាក់ពន្ធលើម៉ិកស៊ិក បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកបានព្យួរការគំរាមកំហែងដាក់ពន្ធគយលើម៉ិកស៊ិក បន្ទាប់ពីបានឈានដល់ «កិច្ចព្រមព្រៀងចុះហត្ថលេខា» ជាមួយម៉ិកស៊ិកលើបញ្ហាអន្តោប្រវេសន៍។ លោក Trump បានសរសេរនៅលើបណ្តាញ Twitter ថា៖ «ខ្ញុំសប្បាយចិត្តនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខាជាមួយម៉ិកស៊ិក»។

លោកបន្តថា៖ «តារាងតំលៃដែលគ្រោងនឹងអនុវត្តដោយសហរដ្ឋអាមេរិកនៅថ្ងៃចន្ទប្រឆាំងនឹងម៉ិកស៊ិកត្រូវបានព្យួរ»។ លោកក៏បានបន្ថែមថា៖ «ម៉ិកស៊ិកបានព្រមព្រៀងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់លំហូរនៃការធ្វើចំណាកស្រុកឆ្លងកាត់ម៉ិកស៊ិក និងព្រំដែនភាគខាងត្បូងរបស់យើង (អាមេរិក) ហើយវាកំពុងត្រូវបានគេអនុវត្ត ដើម្បីកាត់បន្ថយ ឬលុបបំបាត់អន្តោប្រវេសន៍ខុសច្បាប់ ដែលមកពីម៉ិកស៊ិកចូលទៅក្នុងសហរដ្ឋអាមេរិក»៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia