ទឹកលិចផ្លូវច្រើនកន្លែងពេក ប្រជាជនថៃខ្លះនាំគ្នាធ្វើដំណើរតាមទូកវិញ ព្រោះងាយស្រួលជាង (មានវីដេអូ)
ថៃ៖ ទីក្រុងបាងកកត្រូវបានវាយប្រហារដោយខ្យល់បក់យ៉ាងខ្លាំង និងភ្លៀងធ្លាក់យ៉ាងជោគជាំនៅរសៀលកាលពីម្សិលមិញ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការកកស្ទះចរាចរនៅផ្សារ Chatuchak Weekend Market និងតាមផ្លូវជាច្រើនដូចជា Kasetsart, Ramkhamhaeng, Phaholyothin, Ladphrao, Prachacheun, Prachanukul និង Ratchadapisek ផងដែរ។

ជាការពិតរដូវវស្សាបានចូលមកដល់ហើយ ដូច្នេះភ្លៀងធ្លាក់នឹងបង្អុរមកដោយចៀសមិនបាន ដែលវាបានធ្វើឲ្យជន់លិចក្រុងបាងកកជាច្រើនកន្លែងរហូតមកដល់ថ្ងៃនេះ។ ជាស្តែងដូចព្រឹកមិញនេះគេឃើញថា នៅលើបណ្ដោយផ្លូវ Rama IX Soi 7 របស់ក្រុងបាងកកមានការជន់លិច និងមិនទាន់ស្រកអស់ទៅវិញនៅឡើយទេ។ ហើយបើតាមការបង្ហោះរបស់គណនី Facebook របស់ភ្នាក់ងារសារព័ត៌មានថៃ สำนักข่าวไทย បានបង្ហាញថា ប្រជាជនត្រូវបង្ខំចិត្តជិះទូកដើម្បីធ្វើដំណើរ ព្រោះថាកម្ពស់ទឹកដែលជន់លិចគឺជ្រៅគួរសម៕



អត្ថបទ៖ លីដា
រូបភាព៖ NationPhoto, SpringNews


