PR

កន្លែងក្មេងលេងស្តង់ដាអន្តរជាតិ Champion1250 បើកដំណើរការហើយនៅផ្សារទំនើបអ៊ីអនមានជ័យ ជាន់ទី2

BY
Naren
November 7, 2025

ភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ Champion1250 ដែលជាកន្លែងកម្សាន្តសម្រាប់កុមារលំដាប់លេខ 1 របស់កូរ៉េ បង្កើតឡើងដើម្បីជំរុញភាពសប្បាយរីករាយ ភាពច្នៃប្រឌិត និងចំណេះដឹងរបស់កុមារ បានបើកសម្ពោធជាផ្លូវការនៅផ្សារទំនើប អ៊ីអនមានជ័យ នៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2025។

Champion1250 គឺជាកន្លែងកម្សាន្តសម្រាប់កុមារដ៏មានសុវត្ថិភាព ដែលមានឧបករណ៍កម្សាន្តជាច្រើនសម្រាប់កុមារអាចលេង បញ្ចេញកម្លាំងថាមពល និងហ្វឹកហាត់ប្រើចំណេះដឹងតាមរយៈការលេង។ ឧបករណ៍នីមួយៗត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីជំរុញដល់ការស្រមើស្រមៃ សកម្មភាពរាងកាយ និងទំនាក់ទំនងក្នុងសង្គមរបស់កុមារ ហើយគ្រប់យ៉ាងសុទ្ធតែត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិក។ Champion1250 ផ្តល់នូវកន្លែងកម្សាន្តដ៏ល្អឥតខ្ចោះសម្រាប់កុមារ ដោយផ្តោតសំខាន់លើសុវត្ថិភាព ភាពច្នៃប្រឌិត និងភាពស្និទ្ធស្នាលក្នុងគ្រួសារ។

Champion1250 នៅផ្សារទំនើប អ៊ីអនមានជ័យ ជាន់ទី២ មានឧបករណ៍កម្សាន្តជាង 20 ស្របតាមស្តង់ដាសុវត្ថិភាពអន្តរជាតិ ដែលកុមារអាចលេងពេញមួយថ្ងៃដូចជា Champion Field, Step Jump, Mega Slide និង Sports Zone។ ក្រៅពីនេះ ក្រុមគ្រួសារក៏អាចប្រារព្ធពិធីពិសេសៗនៅក្នុងបន្ទប់ជប់លៀង ដែលត្រូវបានរចនាឡើងសម្រាប់ការជួបជុំលក្ខណៈឯកជន និងពិធីជប់លៀងខួបកំណើត ឬសម្រាកនៅហាងកាហ្វេ Yuni ហើយរីករាយជាមួយអាហារ និងភេសជ្ជៈកូរ៉េជាច្រើនមុខ។


Champion Swing

Step Jump

ដើម្បីអបអរការបើកដំណើរការជាផ្លូវការ Champion1250 បានផ្តល់ជូនប្រូម៉ូសិនពិសេសចាប់ពីថ្ងៃទី 3 ខែវិច្ឆិកា ដល់ថ្ងៃទី 14 ខែវិច្ឆិកា។ ក្នុងអំឡុងពេលពីរសប្តាហ៍នេះ អាណាព្យាបាលអាចនាំកូនៗចូលកម្សាន្តដោយឥតគិតថ្លៃ ដោយការផ្ដល់ជូននេះសម្រាប់កុមារ 10 នាក់ដំបូងជារៀងរាល់ថ្ងៃ រួមជាមួយនឹងស្រោមជើងឥតគិតថ្លៃសម្រាប់កុមារម្នាក់ៗផងដែរ។ ការផ្ដល់ជូននេះមានសុពលភាពពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ ហើយអនុវត្តចំពោះតែកុមារដែលចូលមុនម៉ោង 2:00 រសៀលប៉ុណ្ណោះ។

«ខ្ញុំពិតជាមានកិត្តិយស និងរីករាយជាខ្លាំងដែល Champion1250 មានវត្តមាននៅផ្សារទំនើប អ៊ីអនមានជ័យ។ Champion1250 មិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ តែវាជាកន្លែងដែលកុមារអាចលេងប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ហើយក៏ជាកន្លែងដែលក្រុមគ្រួសារអាចចំណាយពេលរីករាយ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាទៀតផង។ យើងជឿជាក់ថា គ្រប់ការកម្សាន្តនឹងនាំមកនូវស្នាមញញឹមដល់កុមារ ហើយយើងនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូននូវកន្លែងកម្សាន្តដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់កុមារ និងអាណាព្យាបាល។ បន្ទាប់ពីប្រតិបត្តិការដ៏ជោគជ័យរបស់យើងនៅក្នុងប្រទេសកូរ៉េ ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងវៀតណាម ថ្ងៃនេះគឺជាជំហានដ៏មានអត្ថន័យមួយទៀតនៅក្នុងដំណើររបស់យើង។ ក្រោមកិច្ចសហការជាមួយផ្សារទំនើប អ៊ីអនមានជ័យ យើងបានបង្កើតកន្លែងកម្សាន្តដែលក្រុមគ្រួសារអាចមានអារម្មណ៍សប្បាយរីករាយ សុវត្ថិភាព និងភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ» ការលើកឡើងរបស់លោក LEE JAE WON នាយកប្រតិបត្តិនៃក្រុមហ៊ុន PLAYTIME JOONANG INC ។

អំពី Champion1250
Champion1250 គឺជាក្រុមហ៊ុនកម្សាន្តសម្រាប់កុមារស្តង់ដាលំដាប់ពិភពលោក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PLAYTIME JOONANG INC មកពីប្រទេសកូរ៉េ។ Champion1250 បានបង្កើតនូវកន្លែងកម្សាន្តដែលមានសុវត្ថិភាព ទាក់ទាញ និងរីករាយសម្រាប់កុមារ និងគ្រួសារ ជាមួយនឹងប្រតិបត្តិការដ៏ជោគជ័យនៅក្នុងប្រទេសកូរ៉េ ឥណ្ឌូនេស៊ី ម៉ុងហ្គោលី និងវៀតណាម និងបានក្លាយជាក្រុមហ៊ុនដ៏គួរឱ្យទុកចិត្តក្នុងការផ្ដល់ការកម្សាន្តសម្រាប់គ្រួសារ។ Champion1250 មានការប្តេជ្ញាចិត្តខ្ពស់លើសុវត្ថិភាព ភាពសប្បាយរីករាយ និងការផ្សារភ្ជាប់ទំនាក់ទំនង។ បច្ចុប្បន្ន Champion1250 បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជា ដោយបើកដំណើរការកន្លែងកម្សាន្ត Champion1250 Cambodia ក្នុងផ្សារទំនើប អ៊ីអនមានជ័យ ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការនាំមកនូវស្នាមញញឹមដល់កុមារគ្រប់រូប។

អាសយដ្ឋាន៖ Champion1250, ផ្សារទំនើប អ៊ីអនមានជ័យ, ភ្នំពេញ

Share This Post: