ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ទោ ហួត សុធី រៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង សម្រាប់ជនបរទេស ប្រចាំខេត្តសៀមរាប

    BY soknita November 11, 2025
    លោកឧត្តមសេនីយ៍ទោ ហួត សុធី រៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង សម្រាប់ជនបរទេស ប្រចាំខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី រៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង សម្រាប់ជនបរទេស ប្រចាំខេត្តសៀមរាប។

    តាមការដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ប្រចាំការ ២៤/២៤ ម៉ោង សម្រាប់ជនបរទេស ប្រចាំខេត្តសៀមរាប ដោយមានមន្ត្រីជំនាញចេះភាសា អាល្លឺម៉ង់ ជប៉ុន អង់គ្លេស ថៃ ចិន កូរ៉េ បារាំង វៀតណាម និងអេស្ប៉ាញ ត្រៀមដើម្បី ទទួលបណ្ដឹង ដោះស្រាយបណ្ដឹង និងជួយអន្តរាគមន៍ជូនដល់ជនបរទេសទាំងអស់ ទាំងភ្ញៀវស្នាក់នៅ និងភ្ញៀវទេសចរណ៍ នៅក្នុងខេត្តសៀមរាប។ ក្នុងករណីមានសំណើសុំអន្ដរាគមន៍ណាមួយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាក់ទងមកកាន់លេខទូរស័ព្ទ Hotline: 031 374 9851 ៕

    ប្រភព៖  ក្រសួងមហាផ្ទៃ

    Share This Post: