ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសួរសុខទុក្ខស្ត្រីពលករខ្មែរ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ បំ-ពានលើរាងកាយ

    BY soknita November 17, 2025
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសួរសុខទុក្ខស្ត្រីពលករខ្មែរ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ បំ-ពានលើរាងកាយ

    តាមការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលាភបំពានលើរាងកាយ។

    យោងងតាមការបង្ហោះពី ផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងលម្អិតថា ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ៕

    ប្រភព៖ Sar Sokha

    Share This Post: