តួលេខអ្នកបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនៅវៀតណាម កើនឡើងដល់ ១៦នាក់
- BY
- Pheakdey
- November 20, 2025
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដីនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ តួលេខអ្នកស្លាប់បាត់បង់ជីវិតនេះគឺតួលេខជនរងគ្រោះនៅក្នុងករណីជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាម ដែលបានផ្តើមកើតឡើងចាប់តាំងពីចុងខែតុលា។

ប្រភពខាងលើបានបន្តថា គិតរហូតមកទល់នឹងពេលនេះគ្រោះធម្មជាតិដ៏កម្រនេះនៅតែបន្តគំរាមកំហែងអាយុជីវិតមនុស្ស និងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមជាច្រើននាក់ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណយ៉ាងច្រើន។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានផ្ទះប្រមាណជា ៤៣,០០០ខ្នងត្រូវបានជន់លិច ហើយផ្លូវសំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារបញ្ហាបាក់ដី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






