ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យនៅសង្កាត់ជើងឯកយប់មិញនេះ មូលហេតុបណ្តាលមកពីកូនឈ្លោះគ្នារួចដុតផ្ទះបង្កជាអគ្គិភ័យ និងរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នងទៀត

    BY soknita November 22, 2025
    ករណីអគ្គិភ័យនៅសង្កាត់ជើងឯកយប់មិញនេះ មូលហេតុបណ្តាលមកពីកូនឈ្លោះគ្នារួចដុតផ្ទះបង្កជាអគ្គិភ័យ និងរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នងទៀត

    (រាជធានីភ្នំពេញ)៖ តាមការចេញផ្សាយពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង ២០:៥០នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅផ្លូវលំ ភូមិ រលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ករណីអគ្គិភ័យនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ និងរាលដាលដល់ផ្ទះអ្នកជិតខាង ១០ខ្នងទៀត។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងលម្អិតថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន ១ខ្នងនឹងបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន ១០ខ្នងរួមសម្ភារប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង និងស្លាប់ ១នាក់ (ស្រី) របួស ១នាក់ (ប្រុស)។

    នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៨ឡាន ស្មើនឹង ១០៦ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: