ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកែប អញ្ជើញការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ

    BY Nisaiy KN November 23, 2025
    អភិបាលខេត្តកែប អញ្ជើញការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ

    (ខេត្តកែប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ២.០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាមូលនិធិឃុំពងទឹក ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

    ពិធីបើកការដ្ឋានស្ថាបនាផ្លូវខាងលើនេះ ក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទូទាំងខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើនកុះករ។

    ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ទោះបីប្រទេសកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏សម្តេចតែងតែផ្តល់ការយកចិត្តទុកដាក់ និងគិតគូរខ្ពស់អំពីសុខទុក្ខ និងសេចក្តីត្រូវការជីវភាពប្រជាជននៅគ្រប់មូលដ្ឋាន ដោយតែងតែណែនាំដល់គ្រប់អាជ្ញាធរមូលត្រូវចុះសួរសុខទុក្ខ និងសិក្សាឈ្វេងយល់អំពីតម្រូវការនៅមូលដ្ឋាន។

    ជាក់ស្តែង ពេលនេះត្រូវបាន សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់ជូនចំណងដៃថ្លៃថ្លាមួយបន្ថែមទៀត គឺផ្លូវលំបេតុងអាមេប្រវែង ២.០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ជូនបងប្អូនប្រើប្រាស់ និងកំពុងបើកការដ្ឋានសាងសង់នាពេលនេះ។

    ឯកឧត្ដមបណ្ឌិត អភិបាលខេត្តកែប ក៏បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ផ្លូវបេតុងនេះស្ថាបនារួចនឹងបង្ករលក្ខណៈងាយស្រួល និងផ្តល់គុណប្រយោជន៍ជាច្រើជូននដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនផលដំណាំកសិផលផ្សេងៗទៅកាន់ទីផ្សារ។ ជាមួយនេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់ដងផ្លូវនេះទាំងអស់ដែលបានបរិច្ចាកដីចំណីផ្លូវ ដើម្បីឱ្យការស្ថាបនាផ្លូវនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យតាមការគ្រោងទុកដែលមានទំហំធំទូលាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: