ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយពេទ្យ បារាំង ផ្តល់ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត ពីថ្ងៃនេះ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា
(រាជធានីភ្នំពេញ)៖ តាមការផេកផ្លុវការរបស់ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ក្រុមគ្រូពេទ្យបារាំង AIR-KHMER បានមកដល់ប្រទេសកម្ពុជា និងចូលរួមសហការជាមួយក្រុមគ្រូពេទ្យមជ្ឈមណ្ឌលឯកទេសជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សម្រាប់ការចូលរួមមួយនេះ ជាគោលបំណងរៀបចំដើម្បីធ្វើវះកាត់ជួយបងប្អូនដែលកំពុងប្រឈមមុខនឹងជំងឺសួត។

ក្នុងសេចក្ដីជូនដំណឹងពី មជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ ដុំសាច់ក្នុងសួត) ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥៕



ប្រភព៖ មជ្ឈមណ្ឌលឯកទេសជំងឺ សួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត