ព័ត៌មានជាតិ
ពលរដ្ឋមកពីខេត្ត ដែលមានអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចធ្វើថ្មីបាននៅរាជធានីភ្នំពេញ តាមទីតាំងទាំង ៣កន្លែងនេះ
BY soknita
November 24, 2025
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលមកពីខេត្ត ហើយអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចធ្វើអត្ដសញ្ញាណបណ្ណថ្មីនៅរាជធានីភ្នំពេញបានដូចគ្នា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានឱ្យដឹងថា ៖ «ពលរដ្ឋមកពីខេត្ត ដែលមានអត្ដសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង ១៨០ថ្ងៃ អាចទៅធ្វើថ្មីបាននៅនាយកដ្ឋានអត្ដសញ្ញាណបណ្ណក្រោយវត្តនិរោធ ឬនៅអ៉ីអន២ ឬអ៉ីអន៣ ដោយពុំចាំបាច់ទៅធ្វើនៅស្រុកកំណើតនោះទេ»៕



ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង