ជនសង្ស័យ ១នាក់ ដែលធ្វើសកម្មភាពលួ-ចយកម៉ូតូពីនារីម្នាក់ ដែលមកខ្ចីលុយមិត្តភក្ដិបង់ថ្លៃបន្ទប់ជួល នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឆងថា ជនសង្ស័យ ១នាក់ ដែលធ្វើសកម្មភាពលួចយកម៉ូតូពីនារីម្នាក់ ដែលមកខ្ចីលុយមិត្តភក្ដិបង់ថ្លៃបន្ទប់ជួល នៅសង្កាត់ទឹកល្អក់ទី៣ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ឃាត់ខ្លួន។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង ០២:២៨នាទីយប់រំលងអាធ្រាត ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជនសង្ស័យ:ឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។
ចំពោះវត្ថុតាងដកហូតបានមាន ម៉ូតូម៉ាក HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HS-4193 (ជារបស់ជនរងគ្រោះ) ដែលជនសង្ស័យធ្វើសកម្មភាពលួចយក, ម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ