ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី នៅខែធ្នូខាងមុខនេះ

    BY soknita November 27, 2025
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី នៅខែធ្នូខាងមុខនេះ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងថា ដោយមានការសហការគ្នា រវាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ផ្ដល់ការជួយព្យាបាល និងវះកាត់ទៅលើជំងឺរោគស្ត្រី នៅខែធ្នូខាងមុខនេះ។

    តាមរយៈសេចក្ដីជូនដំណើរ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតបានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រីដូចជា៖

    -ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើច ក្អកលេចនោម ស្រុតស្បូន

    -ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន

    -ការវះកាត់មហារីកជំងឺរោគស្ត្រី

    -ការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក

    -ការព្យាបាល និងវះកាត់នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។

    ដោយបងប្អូនអាចធ្វើការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅនៅផ្នែកសម្ភព និងរោគស្ត្រី ឬ តាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: