ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបាតុករនៅហុងកុង ជាង១លាននាក់បានធ្វើការតវ៉ានៅពាសពេញផ្លូវក្នុងទីក្រុង ជុំវិញការស្នើ​ច្បាប់​ធ្វើ​បត្យាប័នទៅប្រទេសចិន

    BY autoadmin June 10, 2019
    ក្រុមបាតុករនៅហុងកុង ជាង១លាននាក់បានធ្វើការតវ៉ានៅពាសពេញផ្លូវក្នុងទីក្រុង ជុំវិញការស្នើ​ច្បាប់​ធ្វើ​បត្យាប័នទៅប្រទេសចិន

    ការតវ៉ាដោយសន្តិវិធីដ៏ធំមួយនៅហុងកុង ដែលប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាស ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិនដីគោក បានឈានចូលដល់មានអំពើហិង្សានៅថ្ងៃចន្ទ ទី១០ ខែមិថុនា នេះខណៈប៉ូលីសក៏បានប្រយុទ្ធនឹងវាយបកមកបាតុករមួយចំនួនតូចវិញ។ ក្រុមអ្នករៀបចំបាននិយាយថា មានមនុស្សជាង ១លាននាក់ បានចូលរួមក្នុងការដើរដង្ហែរតាំងពីថ្ងៃអាទិត្យ ដែលនេះជាការតវ៉ាធំបំផុតចាប់តាំងពីហុងកុងត្រូវប្រគល់​ឱ្យទៅចិនដីគោកកាលពី ឆ្នាំ១៩៩៧ ។

    រដ្ឋាភិបាលទីក្រុងហុងកុងកំពុងជំរុញច្បាប់មួយតាមរយៈនីតិប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ដែនយុត្តាធិការណាមួយ ដែលមិនទាន់មានសន្ធិសញ្ញាពេញលេញ រួមទាំងចិនដីគោក។ សំណើនេះបានបង្កឱ្យមានការខឹងសម្បារមួយ និងធ្វើឱ្យមានការប្រឆាំងដែលបានធ្វើឱ្យមានការតវ៉ាពេញទីក្រុង។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានហ្វូងមនុស្សដ៏ច្រើនកុះករចូលទៅតវ៉ាពាសពេញដងផ្លូវនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ខណៈបាតុករអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលច្បាប់បត្យាប័នដែលគ្រោងទុកនេះ។

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: