ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៤នាក់ សម្រាប់ឆ្នាំ២០២៦
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានជូនដំណឹងពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៤នាក់ ឱ្យចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៦។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ០៤ រូប ឱ្យចូលបម្រើការងានៅទីស្តីការក្រសួងតាមមុខជំនាញ ដូចខាងក្រោម៖
១. ជំនាញវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ២នាក់
២. ជំនាញរដ្ឋបាលសាធារណៈ ១នាក់
៣. ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ១នាក់
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖
– ត្រូវមានសញ្ជាតិខ្មែរ
– ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ
– ត្រូវមានចំណេះដឹងផ្នែកភាសាអង់គ្លេស (ស្តាប់ សរសេរ អាន និងនិយាយ)
– ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, Powerpoint, Internet, Email
– បេក្ខជនជាស្ត្រី និងជនពិការភាពត្រូវបានផ្តល់អាទិភាព
– ត្រូវមានឯកសារភ្ជាប់មកជាមួយនូវ៖
– ពាក្យសុំសិទ្ធិចូលរួមការជ្រើសរើស
– ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤X៦)
– លិខិតបញ្ជាក់ការសិក្សា ឬសេចក្តីចម្លងសញ្ញាបត្រតាមច្បាប់ដើម
– សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមច្បាប់ដើម។
ដៅយឡែក បេក្ខជនក៏អាចស្កេន QR Code ដើម្បីទាញយកពាក្យសុំសិទ្ធិចូលរួមការជ្រើសរើស និងប្រវត្តិរូបសង្ខេប មកបំពេញ ឬអាចមកទទួលពាក្យដោយផ្ទាល់ រួចយកមកដាក់នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បន្ទប់លេខ ២១៨ ជាន់ទី២ នៃទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានអាសយដ្ឋាននៅដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ ត្រឹមវេលាម៉ោង ១៧:០០ នាទី៕


ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ