ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់រថយន្តមួយគ្រឿង ប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ

    BY soknita December 1, 2025
    ឃាត់រថយន្តមួយគ្រឿង ប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់រថយន្តមួយគ្រឿងប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងបំពងរំខាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

    ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់រថយន្តមួយគ្រឿង ម៉ាកតូយូតាឡិចសុិស ដែលប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស បង្កជាសំឡេងបំពងរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ សមត្ថកិច្ចបានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីកបររថយន្តដោយតម្រូវឱ្យយកបំពង់ស៊ីម៉ាំងដើមយកដាក់វិញ ហើយដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: