ភាពចលាចលមួយបានកើតឡើងនៅ SEA Games 2025 ក្នុងប្រទេសថៃ ក្រោយអ្នករៀបចំ ប្រាប់ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ាឱ្យទៅខុសទីកន្លែងប្រកួត
- BY
- Pheakdey
- December 6, 2025
ថៃ៖ ភាពចលាចលមួយបានកើតឡើងនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2025 ដែលកំពុងរៀបចំឡើងនៅក្នុងប្រទេសថៃ ក្រោយក្រុមអ្នកគាំទ្រកីឡាបាត់ទាល់នារីរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាទៅខុសទីកន្លែងនៃការប្រកួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី៦ ខែធ្នូ។ មូលហេតុដែលក្រុមអ្នកគាំទ្របាល់ទាត់ផ្នែកនារីរបស់ប្រទេសមីយ៉ាន់ម៉ានាំគ្នាទៅខុសទីកន្លែងប្រកួតនេះ គឺដោយសារតែគេហទំព័រផ្លូវការរបស់កីឡា SEA Games 2025 បានចុះផ្សាយអំពីទីតាំងខុសនោះតែម្តង។

ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្នុងការប្រកួតរវាងក្រុមបាល់ទាត់នារីជម្រើសជាតិមីយ៉ាន់ម៉ាត្រូវប្រកួតនឹងក្រុមជម្រើសជាតិនារីនៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី៥ ខែធ្នូ ម្សិលមិញនេះ។ នៅក្នុងគេហទំព័រផ្លូវការរបស់កីឡា SEA Games 2025 បានបញ្ជាក់ថា ការប្រកួតនេះនឹងត្រូវរៀបចំឡើងនៅក្នុងកីឡដ្ឋាន Chonburi Stadium ដូចនេះក្រុមអ្នកគាំទ្រមីយ៉ាន់ម៉ាជាច្រើននាក់បាននាំគ្នាទៅកាន់កីឡដ្ឋានមួយនេះយ៉ាងច្រើនកុះករមុនការប្រកួតចាប់ផ្តើម។ បន្តិចក្រោយមក ភាពចលាចលក៏បានកើតឡើងដោយសារការពិតការប្រកួតខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន National Sports University Chonburi Campus ទៅវិញទេ។ បើទោះជាយ៉ាងនេះក្តី ក៏ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ានៅតែអាចយកឈ្នះទៅលើក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនក្នុងលទ្ធផល ២ទល់នឹង១ ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod English
- Share This Post:






