អន្តរជាតិ

មនុស្សចំនួន ២៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា

BY
Pheakdey
December 8, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែធ្នូ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ។

ប្រភពខាងលើបានបន្តថា ក្លឹបរាត្រីដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុង តំបន់ Arpora នៃរដ្ឋ North Goa ពោលគឺជាតំបន់ទេសចរណ៍ដ៏ល្បីមួយសម្រាប់ក្រុមអ្នកទេសចរណ៍ជម្រុះជាតិសាសន៍ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងពេលកើតហេតុនោះ នៅក្នុងក្លឹបរាត្រីមានមនុស្សសរុបប្រមាណជា ១០០នាក់ ដែលមានទាំងភ្ញៀវទេសចរចម្រុះជាតិសាសន៍និងពលរដ្ឋឥណ្ឌា ហើយនៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានមួយចំនួនជាភ្ញៀវទេសចរអន្តរជាតិផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: