សារព័ត៌មាន CNN បានផ្សាយនិងដាក់ចំណងជើងថា ថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា
- BY
- Pheakdey
- December 8, 2025
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន CNN ដាក់ចំណងជើងថាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ខណៈភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២ ផ្ទុះឡើងសាជាថ្មីដែលនេះបាន និងកំពុងបង្កហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកសម្របសម្រួលឡើងកាលជាង២ខែមុន។ នេះបើយោងតាមការចុះផ្សាយរបណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៨ ខែធ្នូ។

សូមបញ្ជាក់ជូនថា កងកម្លាំងថៃបានបើកការវាយប្រហារមកកាន់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៧ ម្សិលមិញនេះ ហើយតំបន់នៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងទទួលរងការវាយប្រហារពីភាគីថៃនោះ មានដូចជា តំបន់អានសេះ តាមាន់ធំ និងតាក្របី។ បើតាមក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ កងកម្លាំងថៃក៏បានប្រើប្រាស់រថក្រោះជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីបាញ់ប្រហារមកកាន់ទីតាំងខាងលើនេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






