កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនជាតិថៃ ៧៥នាក់ ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ
- BY
- soknita
- December 10, 2025
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនជាតិថៃ ៧៥នាក់ ពាក់ព័ន្ធបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅខណ្ឌច្បារអំពៅ។

ជាក់ស្ដែងរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានរកឃើញជនជាតិថៃ ចំនួន ៧៥នាក់ (ស្រី ៤៨នាក់) និងវត្ថុតាង រួមមាន ៖ កុំព្យូទ័រយួរដៃ ចំនួន ៦៩គ្រឿង iPad ចំនួន ៥គ្រឿង និងទូរស័ព្ទដៃ ចំនួន ៩២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងប្រមូលយក ក្នុងអំឡុងពេលពួកគេ កំពុងប្រតិបត្តិការប្រព្រឹត្តបទល្មើសតាមប្រពន្ធ័បច្ចេកវិទ្យា។ បច្ចុប្បន្ន ជនជាតិថៃ ទាំង ៧៥នាក់នោះ កំពុងបន្តនីតិវីធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post:






