ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនដល់រាជរដ្ឋាភិបាល ចំនួន១០ម៉ឺនដុល្លារ សម្រាប់ជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ
- BY
- soknita
- December 10, 2025
(រាជធានីភ្នំពេញ)៖ តាមលិខិតរបស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង បានឱ្យដឹងថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ចំនួន ១០០,០០០ដុល្លារអាមេរិក (១០ម៉ឺនដុល្លារ) សម្រាប់ជាព្រះរាឧបត្ថម្ភជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ។
នេះបើតាមលិខិតរបស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






