ក្រុមហ៊ុនរថយន្ត MG Cambodia បានផ្តល់ជំនួយស្បៀងជាច្រើនក្នុងការជួយដល់ជនភៀសសឹកនៅស្ថិតនៅតាមខេត្តជាប់ព្រំដែនដែលកំពុងខ្វះខាត
- BY
- Naren
- December 13, 2025
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលជាផលប៉ះពាល់ពីជម្លោះព្រំដែន ព្រមទាំងបានធ្វើឱ្យគ្រួសារជាច្រើនផ្លាស់ទីលំនៅមកកាន់ទីសុវត្ថិភាព ពេលនេះក្រុមហ៊ុនរថយន្ត MG Cambodia បានកំពុងរៀបចំនូវអំណោយនិងស្បៀងជាច្រើនដើម្បីជួយដល់ជនភៀសសឹកដែលស្ថិតនៅតាមបណ្តាខេត្តចាប់ព្រំដែន ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តចូលរួមជួយដល់សហគមន៏ដែលកំពុងជួបការលំបាក។

ដោយទទួលស្គាល់អំពីតម្រូវការបន្ទាន់របស់សហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ក្រុមហ៊ុនរថយន្ត MG Cambodia បានរៀបចំបេសកកម្មភ្លាមៗ ក្នុងការផ្តល់នូវសម្ភារៈចាំបាច់សំខាន់ ដើម្បីជួយជនភៀសភាសសឹកដែលកំពុងជម្លៀសនិងខ្វះខាតស្បៀងដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។ អំណោយនិងស្បៀងដែលបានរៀបចំដោយក្រុមហ៊ុនក្នុងការបរិច្ចាគទៅកាន់បងប្អូនជនភៀសសឹករួមមានដូចជា៖ អាវរងាសម្រាប់មនុស្សធំ និង កុមារសរុបចំនួន 200 អាវ, អង្ករ 300 កញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, ថ្នាំពេទ្យ, ភួយ, មុង, កន្ទេល, តង់កៅស៊ូ, ទឹកសុទ្ធ, អាហារក្រៀមដូចជាសៀង, សាច់ផាត់, ឆៃប៉ូវ, កណ្តុយហេស, និងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាសម្ភារៈចាំបាច់ក្នុងការសង្គ្រោះរយៈពេលខ្លី និង ការទ្រទ្រង់សម្រាប់ការរស់នៅបណ្តោះអាសន្នសម្រាប់គ្រួសារជនភៀសសឹកដែលកំពុងផ្លាស់ទីលំនៅ។

គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីទឹកចិត្ត និង ការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់ក្រុមហ៊ុន MG នៅកម្ពុជាក្នុងការបំពេញកាតព្វកិច្ចជាម្ចាស់អាជីវកម្ម និងឆ្លើយតបទៅនឹងការជួយសហគមន៏យើង ជាពិសេសគឺក្នុងអំឡុងពេលជួបបញ្ហាដ៏លំបាកនេះ។ តាមរយៈការផ្តល់នូវអំណោយនិងស្បៀងដែលជាតម្រូវការចាំបាច់ទាំងអស់នេះ គឺដោយសារក្រុមហ៊ុន MG មានគោលបំណងនាំមកនូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ និង តបស្នងទៅកាន់សហគមន៏យើងដែលកំពុងជួបការលំបាកដែលបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែបញ្ហាជម្លោះព្រំដែន។
តំណាងក្រុមហ៊ុន MG Cambodia បានលើកឡើងថា “នៅក្នុងគ្រាដ៏លំបាកបែបនេះ ការជួយគ្នានិងសាមគ្គីភាពក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់។ យើងសង្ឃឹមថាការចូលរួមចំណែកជាអំណោយនិងស្បៀងទាំងអស់នេះនឹងអាចជួយបន្ធូរបន្ថយការលំបាកដល់ជនភៀសសឹកដែលកំពុងជួបប្រទះការលំបាក និង បង្ហាញថាពួកគេមិនឯកានោះទេ។”
គួរបញ្ផាក់ផងដែរថា MG គឺជាក្រុមហ៊ុនរថយន្តដំបូងគេនៅកម្ពុជាដែលបានផ្តួចផ្តើមគំនិតក្នុងការផ្តល់នូវស្បៀងនិងអំណោយជួយដល់បងប្អូនជនភៀសសឹក ដោយយកចិត្តទុកដាក់ និង ជួយដល់សហគមន៏យើង។ តាមរយៈគំនិតផ្តួចផ្តើមនេះនិងមានជាបន្តបន្ទាប់ទៀតពីក្រុមហ៊ុន MG ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តក្នុងការចូលរួមរាល់សកម្មភាពវិជ្ជមានដើម្បីជួយដល់សង្គម ប្រជាជន សហគមន៍ និងឈរជាមួយគ្នា។








- Share This Post:






