ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Danone កម្ពុជា បានដាក់សម្ពោធ ទឹកដោះគោទឹក DUMEX Super Gold Kid ជាផ្លូវការ នៅក្នុងទីផ្សារកម្ពុជា ជាមួយវត្តមានទូតសុឆន្ទៈ អ្នកនាងពេជ្រ សូលីកា

    BY Liny01 March 2, 2026
    ក្រុមហ៊ុន Danone កម្ពុជា បានដាក់សម្ពោធ ទឹកដោះគោទឹក DUMEX Super Gold Kid ជាផ្លូវការ នៅក្នុងទីផ្សារកម្ពុជា ជាមួយវត្តមានទូតសុឆន្ទៈ អ្នកនាងពេជ្រ សូលីកា

    Danone កម្ពុជា ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីប្រទេសបារាំង មានមោទកភាព ក្នុងការបើកសម្ពោធ ជាផ្លូវការផលិតផលទឹកដោះគោទឹក DUMEX Super Gold Kid ថ្មី លំដាប់ Premium ហើយត្រូវបានផលិតតាមលំនាំទឹកដោះគោម្សៅដែលទទួលបានការគាំទ្រ និង ទំនុកចិត្តជាច្រើនទសវត្សរ៍ មកហើយពីសំណាក់ប្រជាជនកម្ពុជា។ ទឹកដោះគោទឹក DUMEX Super Gold Kid ជាជម្រើសងាយស្រួលបំផុតសម្រាប់មាតាបិតា ជាមួយនឹងអត្ថប្រយោជន៍ខ្ពស់ជាងគេ ៣ ដង សម្រាប់ខួរក្បាលល្អ ក្រពះពោះវៀនល្អ និង ការលូតលាស់ល្អ។

    កម្មវិធីបើកសម្ពោធ ជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅផ្សារទំនើប អ៊ីអនសែនសុខ ក្រោមវត្តមានតារាលំដាប់កំពូល អ្នកនាង ពេជ្រ សូលីកា ទូតសុឆន្ទៈផលិតផល DUMEX Super Gold Kid និង ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន Danone សិល្បករ សិល្បការិនី អ្នកបង្កើតមាតិកា និង សាធារណជន ជាដើម។

    លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា ៖ «បេសកកម្ម ក្រុមហ៊ុន Danone គឺផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សជាច្រើនតាមដែលអាចធ្វើបាន។ ក្រុមហ៊ុនពិតជាមានមោទកភាព ដែលបានក្លាយជាផ្នែកមួយក្នុងការជួយគាំទ្រដល់កុមារកម្ពុជាអស់រយៈពេល ៣០ ឆ្នាំមកហើយ តាមរយៈការនាំមកនូវអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ ដើម្បីចិញ្ចឹមបីបាច់កុមារកម្ពុជាឱ្យលូតលាស់រឹងមាំ មានសុខភាពល្អជាច្រើនជំនាន់។ DUMEX Super Gold Kid ចំណុះ ១៦៥ មិល្លីលីត្រ ជាការបោះជំហានប្រកបដោយអត្ថន័យមួយ ក្នុងការផ្តល់នូវជម្រើសកាន់តែងាយស្រួលបន្ថែមសម្រាប់កុមារកម្ពុជា ជាមួយអាហារូបត្ថម្ភដែលផ្អែកទាំងស្រុងតាមការស្រាវជ្រាវបែបវិទ្យាសាស្រ្ត»។

    លោកស្រី ហុង ស្រីយក់កែម នាយកផ្នែកទីផ្សារប្រចាំកម្ពុជា និង មីយ៉ាន់ម៉ា បានបន្ថែមទៀតថា ៖ «រាល់ផលិតផលរបស់យើង រួមទាំងទឹកដោះគោទឹក DUMEX Super Gold Kid ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យតាមស្តង់ដារ និង ធ្វើតេស្តយ៉ាងម៉ត់ចត់មុនដាក់លក់លើទីផ្សារ ស្របតាម បទប្បញ្ញត្តិ ជាតិ និង អន្តរជាតិ ហើយមានវត្ថុធាតុដើមត្រូវបាននាំចូលពីប្រទេស អូស្រ្តាលី និង ញូវហ្ស៊ីលែន និង វេចខ្ចប់នៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងឱកាសដ៏វិសេសវិលាលនេះ ក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តការសហការជាមួយ អ្នកនាង ពេជ្រ សូលីកា ដើម្បីបន្តចែករំលែកគុណតម្លៃផលិតផលជូនដល់កុមារកម្ពុជា»។

    អ្នកនាង ពេជ្រ សូលីកា ទូតសុឆន្ទៈ DUMEX Super Gold Kid ៖ ក្នុងនាមជាម្តាយមួយរូប នាងខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់កូន ហើយតែងតែជ្រើសរើសផលិតផលដែលអាចជឿទុកចិត្តបាន ហើយនាងខ្ញុំពិតជាមានមោទកភាព ក្នុងការបន្តសហការជាមួយ Danone តាមរយៈ DUMEX Super Gold Kid។ នាងខ្ញុំបេ្តជ្ញាធ្វើការចែករំលែកបន្តអំពីគុណតម្លៃផលិតផលដែលមានអត្ថប្រយោជន៍ ខ្ពស់ជាងគេ ៣ ដង សម្រាប់ខួរក្បាលល្អ ក្រពះពោះវៀនល្អ និង ការលូតលាស់ល្អ ទៅកាន់ប្រជាជនកម្ពុជាទាំងមូល។
    ទឹកដោះគោទឹក DUMEX Super Gold Kid ថ្មី ដែលមានរូបរាងលំដាប់ Premuim ដូចនឹងផលិតផលទឹកដោះគោម្សៅ Dumex Super Gold Kid មានដាក់លក់ជាផ្លូវការ ហើយ តាមបណ្ដាហាង និង ដេប៉ូចែកចាយនៅទូទាំងប្រទេស៕

    ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
    កញ្ញា ធូ ស្រីលក្ខណ៏, អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកនិយ័តកម្ម និងទំនាក់ទំនង, Danone Specialized Nutrition Cambodia
    អ៊ីម៉ែល៖ sreyleak.thou@danone.com លេខទំនាក់ទំនង៖ (+855) 78 222 573

    Share This Post: