កប៉ាល់ WESTERDAM ដឹកភ្ញៀវទេសចរណ៍ ចំនួន ១,៨៧៧នាក់ ចូលចតក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១៥ ធ្នូ ២០២៥នេះ
- BY
- SOMATEY
- December 15, 2025
យោងតាម ក្រសួងព័ត៍មាន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កប៉ាល់ទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកនិងជាស្រ្តី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីស ។

បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្រ្គាមឈ្លានពានពីប្រទេសថៃ យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ ។ នេះសបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ដែលគេទទួលស្គាល់ជាអន្តរជាតិ ។ ភ្ញៀវទេសចរស្ទើរតែទាំងអស់ គ្រាន់តែចុះពីកប៉ាល់ភ្លាម គឺសំដៅមកវេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជាយើង និង ប្រជាពលរដ្ឋភៀសសឹក ។
គួររំលឹកថា កប៉ាល់ដ៏ធំសម្បើមនេះ មាននាវឹកចំនួន៨០០ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ឆ្ពោះទៅប្រទេសថៃ៕


- Share This Post:






