ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភ អំបុក ១៥តោន អង្ករ ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

    BY Liny01 December 18, 2025
    ក្រុមហ៊ុន ឆេមពានគ្រុប ឧបត្ថម្ភ   អំបុក ១៥តោន អង្ករ ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស ជូនវីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក

    ភ្នំពេញ៖​ ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្ត ដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។

    ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។

    លោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។

    នាងខ្ញុំ និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ តទៅ។

    អំបុក ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន  នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ ដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី   ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។

    នាងខ្ញុំសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក  ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈ ហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។

    ក្នុងឱកាសនេះផងដែរលោកជំទាវក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង  ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។ ជាកិច្ចបញ្ចប់លោកជំទាវក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក  បុព្វបុរសខ្មែរគ្រប់ជំនាន់ សូម តាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព  ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង។

    Share This Post: