PR

មណ្ឌលឆៀកយានយន្ត​ បឹងបៃតង​ សែនសុខ​ នៃ​ ក្រុមហ៊ុន​ HK Car Inspection (Cambodia) Co., Ltd បង្កើតមូលនិធិ​ «យុវជនខ្មែរតែមួយដើម្បីសន្តិភាព”» គាំទ្រដល់​ រាជរដ្ឋាភិបាល​ វីរកងទ័ពជួរមុខ​ដ៏អង់អាចនិងឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាក

BY
Liny01
December 20, 2025

តាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ជនភៀសសឹក បានកើនឡើងដល់ ៤៩៨ ២៤២នាក់ មកពី១៥១ ៦០៣ គ្រួសារ ខណៈដែលជនស៊ីវិល បានស្លាប់ចំនួន ១៨នាក់ និងរបួស ៧៩នាក់ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ 

ក៏ដូចជាតាមការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា​ សូមឱ្យប្រជាជនកម្ពុជាទាំងអស់មានកម្លាំងមហាសាមគ្គីជាតិខ្មែរដែលតែនៅបន្ត ជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដីកម្ពុជា​បស់យេីង​ រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅនាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចនាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។  

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ “មូលនិធិ​ យុវជនខ្មែរតែមួយដេីម្បីសន្តិភាព”​ ក៏បាន បង្កេីតឡេីងដោយ​ មណ្ឌលឆៀកយានយន្ត​ បឹងបៃតង​ សែនសុខ​ នៃ​ ក្រុមហ៊ុន​ HK Car Inspection (Cambodia) Co., Ltd. ក្នុងបុព្វហេតុសាមគ្គីភាពគ្នា​ ដេីម្បីខ្មែរជួយខ្មែរ​ ជាខឿនរឹងមាំការពារប្រជាជន​ ការពារជាតិ​ ការពារទឹកដី​ ប្រឆាំងនឹងសត្រូវឈ្លានពាន! ខ្មែររួបរួមសាមគ្គី​ ខ្មែរតែមួយខ្មែរខ្លាំង!​ ្នក្នុងគោលបំណងគាំទ្រដល់​ រាជរដ្ឋាភិបាល​ វីរកងទ័ពជួរមុខ​ដ៏អង់អាចក្លាហានមុះមុត និងឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកកម្ពុជាដ៏ស្លូតត្រង់របស់យេីងដែលបាននឹងកំពុងជួបការលំបាកពីសង្គ្រាមឈ្លានពានតាមបន្ទាត់ព្រុំដែនកម្ពុជា-ថៃ។

ហេតុដូច្នេះ​ មូលនិធិ​ យុវជនខ្មែរតែមួយដេីម្បីសន្តិភាព​ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួម និង​ បរិច្ចាគ​ថវិកា​ ក៏ដូចជាសម្ភារផ្សេងៗ ទៅតាមសិទ្ធានិងលទ្ធភាពទោះតិចឬច្រេីនក្តីរបស់បងប្អូនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕

https://t.me/youthforpeacefundpublic

Share This Post: