ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់រយលានដុល្លារ

    BY autoadmin June 11, 2019
    ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសចិន បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់រយលានដុល្លារ

    ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ត្រូវជាប់គាំង ហើយយ៉ាងហោចណាស់មានមនុស្ស ៥នាក់ បានស្លាប់ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស ខណៈអាជ្ញាធរបានត្រៀមខ្លួនជាស្រេច សម្រាប់ការវាយប្រហារយ៉ាងហោចណាស់ ៤ថ្ងៃ ទៀត។ កាសែត China Daily បាននិយាយថា ទឹកជំនន់បានបំផ្លាញដំណាំប្រមាណ ១០,៨០០ហិកតា និងបំផ្លាញលំនៅដ្ឋានរាប់រយខ្នងនៅក្នុងខេត្តជាំងស៊ីកាលពីថ្ងៃចន្ទ ដែលប្រជាជនសរុប ១.៤លាននាក់ ត្រូវរងការខូចខាតយ៉ាងដំណំ ដែលស្មើនឹងទឹកប្រាក់ ២.៦៥ពាន់លានយ័ន (ប្រមាណ ៣៨២លានដុល្លារ) ។

    ក្នុងតំបន់ក្វាងស៊ីនៅប៉ែកនិរតី ប្រជាជនចំនួន ២០,០០០គ្រួសារ គ្មានភ្លើងប្រើប្រាស់ ហើយផ្លូវ ថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ពួកគេបាននិយាយថា ភ្លៀងធ្លាក់នៅផ្នែកខ្លះនៃខេត្តជាំងស៊ី និងហ៊ូណាន់បានឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់ខែមិថុនានេះ។ រដ្ឋបាលបាននិយាយថា ព្យុះទឹកភ្លៀងត្រូវបានរំពឹងថា នឹងរីករាលដាលដល់ខេត្ត Guangdong, Fujian, Jiangxi, Yunnan, Sichuan និងកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍។ ពួកគេក៏បានព្រមានដល់ក្រុមអាជ្ញាធរឱ្យការពារខ្លួនពីព្យុះផ្គររន្ទះធ្ងន់ធ្ងរ និងលទ្ធភាពនៃទន្លេតូចៗដែលអាចនឹងត្រូវបាក់ទំនប់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: