ព័ត៌មានជាតិ

រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង អំពាវនាវឱ្យកម្ពុជា ថៃ ឈប់បាញ់គ្នា ខណៈសន្តិភាពអាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ

BY
SOMATEY
December 24, 2025

យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានឱ្យដឹងថា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។

ឯកឧត្តមបានទាក់ទងតាមទូរស័ព្ទទៅសមភាគីកម្ពុជានិងថៃ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់ថា សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល ១៨ថ្ងៃហើយ ដែលយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

Share This Post: