ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជិត ១០០គីឡូក្រាម ចំនួន១ក្បាល​ ចូល​ទៅ​ទន្លេធម្មជាតិវិញ

BY
soknita
December 26, 2025

(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជិត ១០០គីឡូក្រាម ចំនួន១ក្បាល​ ចូល​ទៅ​ទន្លេធម្មជាតិវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ​ជាមួយ អង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាន​ទទួល​ព័ត៌មានពីប្រជានេសាទ នេសាទបានត្រីរាជ ១ក្បាល ដោយ​ប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បើតាមក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល ត្រីរាជដែលបានលែងទៅក្នុងធម្មជាតិវិញនេះ មានភេទញី ប្រវែង ២១៥សង់ទីម៉ែត្រ ទម្ងន់សរុប ៩៧គីឡូ​ក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៥០០ ត្រូវអ្នកនេសាទចាប់បាននៅ​តាមដង​ទន្លេមេគង្គ ក្នុងភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់​ចាម។ ក្រោយពីកំណត់អត្តសញ្ញាណរួច ក្រុមការងារ និងមន្ត្រី​ជំនាញ​​ជល​ផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Share This Post: