ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” ដើម្បីចែកជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

    BY Nisaiy KN January 18, 2026
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” ដើម្បីចែកជូនវីរកងទ័ព វីរនគរបាល និងជនភៀសសឹក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្តី្រទី១នៃកម្ពុជា អញ្ជើញចូលរួមប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

    ដំណាំកសិផលជាច្រើនប្រភេទ និងច្រើនមុខ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ដើម្បីត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរំ និងមណ្ឌលសុវត្ថិភាពនានា នាពេលខាងមុខ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: