បច្ចេកវិទ្យា

Super Slow Motion នៅលើ Galaxy S9 ពិតជាមិនធម្មតា ចំណែក Huawei P20 វិញក៏មិនអន់ដែរ! (មានវីដេអូ)

BY
Khmernote Media
March 20, 2018

តាមរយៈការបែកធ្លាយ យើងសង្កេតឃើញថា កំពូលស្មាតហ្វូន P20 របស់ក្រុមហ៊ុន Huawei បាននឹងកំពុងចូលខ្លួនក្នុងការប្រគួតប្រជែងបច្ចេកវិទ្យាថតមហាយឺត Super Slow-mo ដែរហើយ។ យោងតាមវីដេអូបែកធ្លាយថ្មីនេះ អាចឲ្យយើងសន្មត់បានមួយរយភាគរយថា P20 នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យានេះដែរ។

ក្នុងវីដេអូ យើងសង្កេតឃើញមានបុរសម្នាក់រឡាតខ្លួនមួយជុំ ដោយយកជើងទាំងពីរធាក់ជញ្ជាំង រួចមានរូបសញ្ញារង្វង់មូលបីចេញមក ដែលអាចឲ្យយើងច្បាស់ថាគឺជាកាមេរ៉ាក្រោយរបស់ Huawei P20។ ទោះជាយ៉ាងណា ក្នុងវីដេអូមិនបានបង្ហាញពីល្បឿន Frame នោះទេ តែចំពោះ Huawei Mate 10 ដែលប្រើប្រាស់បន្ទះឈីបដូចគ្នាទៅនឹង P20 គឺអាចថតបានក្នុងកម្រឹត 1080p @120fps។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមត្រកូល P20 ទាំងអស់គឺមានតែម៉ូដែល Pro ប៉ុណ្ណោះដែលមានកាមេរ៉ាក្រោយដល់ទៅ3 ដូចនេះ សម្រាប់បច្ចេកវិទ្យាថតយឺត រឺមុខងារកាមេរ៉ាផ្សេងៗទៀតយើងនៅមិនទាន់ដឹងនៅឡើយទេ។

Fu

ប្រភព៖ gsmarena

Share This Post: