ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែរឿងដណ្តើមគ្នាលេងហ្គាម ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ស្ទុះទៅយកកាំភ្លើងបាញ់បងស្រីខ្លួនឯងសម្លាប់ចោល

    BY Khmernote Media March 22, 2018
    ដោយសារតែរឿងដណ្តើមគ្នាលេងហ្គាម ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ស្ទុះទៅយកកាំភ្លើងបាញ់បងស្រីខ្លួនឯងសម្លាប់ចោល

    អាមេរិក៖ ក្មេងប្រុសអាយុ៩ឆ្នាំ បានបាញ់សម្លាប់បងស្រ្តីរបស់ខ្លួនដែលមានអាយុ១៣ឆ្នាំ ព្រោះតែរូបគេមិនអាចដណ្តើមហ្គេមពីបងស្រី មកលេងបាន។ ហេតុការណ៍ដ៏កម្រ និងចម្លែកមិនធ្លាប់កើតមាននេះ បានកើតឡើងនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Mississippi ប្រទេសសហរដ្ឋអាមេរិក។

    យោងតាមសំដីររបស់សមាជិកក្នុងគ្រួសារនេះបានឲ្យដឹងថា ក្មេងទាំង២នាក់ខាងលើនេះ តែងអង្គុយលេងហ្គេមជាមួយគ្នាជាប្រចាំ ដោយជារឿយៗពួកគេតែងកើតមានការឈ្លោះគ្នា និងដណ្តើមគ្នាលេងទៀតផង។ តែយ៉ាងណាក្តី ការដណ្តើមគ្នានេះត្រូវបានគេគិតថាជារឿងធម្មតាសម្រាប់ក្មេងៗតែប៉ុណ្ណោះ។ ផ្ទុយពីអ្វីដែលគេបានគិត ស្រាប់តែនៅក្នុងថ្ងៃកើតហេតុស្រាប់តែក្មេងប្រុស ដែលទើបតែមានអាយុ៩ឆ្នាំសោះ បានយកកាំភ្លើងខ្លីមកបាញ់ចំក្បាលរបស់បងស្រី និងបណ្តាលឲ្យនាងស្លាប់ភ្លាមៗតែម្តង។

    ពេលនេះខាងប៉ូលិសកំពុងតែបើកការស៊ើបអង្កេតករណីនេះដោយយកចិត្តទុកដាក់បំផុត ព្រោះគេចង់ដឹងថា តើក្មេងនេះបានកាំភ្លើងមកពីណា ហើយអ្នកណាជាអ្នកបង្រៀនគេបាញ់កាំភ្លើង ឬមួយក៏កាំភ្លើងនេះត្រូវបានសមាជិកក្រុងគ្រួសារគេណាម្នាក់យកមកលាក់ទុកដោយខុសច្បាប់យូរហើយ ទើបកុមារតូចនេះអាចយកវាមកប្រើបានយ៉ាងងាយស្រួលដូចនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay