ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរកសិកម្មខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបង្ហោះព័ត៌មានលើបណ្ដាញសង្គម ករណីរូបភាពឈើអារ និងរថយន្ត ប៉ុន្តែមានច្បាប់ គាត់គ្រាន់តែថតរូបភាពទុកជាឯកសារប៉ុណ្ណោះ

    BY Nisaiy KN February 8, 2026
    មន្ទីរកសិកម្មខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបង្ហោះព័ត៌មានលើបណ្ដាញសង្គម ករណីរូបភាពឈើអារ និងរថយន្ត ប៉ុន្តែមានច្បាប់ គាត់គ្រាន់តែថតរូបភាពទុកជាឯកសារប៉ុណ្ណោះ

    (ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញ ប្រកាសព័ត៌មាន ស្ដីពី ការបង្ហោះព័ត៌មានលើបណ្ដាញសង្គម ករណីរូបភាពឈើអារ និងរថយន្ត ប៉ុន្តែមានច្បាប់ គាត់គ្រាន់តែថតរូបភាពទុកជាឯកសារប៉ុណ្ណោះ។

    កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន Online (វុទ្ធី ព័ត៌មាន) បានបង្ហោះពីរូបភាពឈើអារ និង រថយន្ត ប៉ុន្តែមានច្បាប់ គាត់គ្រាន់តែថតរូបភាពទុកជាឯកសារ។

    ក្រោយពីទទួលបាននូវព័ត៌មានពាក់ព័ន្ធករណីខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានចាត់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម ចុះដល់ទីតាំងដែលសារព័ត៌មានបានចុះផ្សាយ ស្ថិតនៅភូមិអណ្តូងឆ្លុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ជាលទ្ធផលមន្ត្រីជំនាញ បានពិនិត្យផ្ទៀងផ្ទាត់ឈើ នៅទីតាំងរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើរបស់ឈ្មោះ លឹម ម៉េងលាង ស្ថិតនៅភូមិអណ្តូងធ្លុះ ឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ឃើញមានបរិមាណឈើត្រឹមត្រូវតាមលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ ចេញដោយផ្នែករដ្ឋ បាលព្រៃឈើកោះញែក ខេត្តមណ្ឌលគិរី ចំនួន ០២ច្បាប់៖

    ១-លេខ០៦៣ ផរព.លដជ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានបរិមាណឈើអារចំនួន ១៨ម ១៣៣
    ២-លេខ០៧៨ ផរព.លដជ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានបរិមាណឈើអារចំនួន ១៨ម ០៦៨

    សរុបទាំងអស់មានបរិមាណឈើអារប្រភេទលេខ១ (សុក្រម ថ្នឹក ស្រឡៅ) សរុបចំនួន ៣៦ម ២០១ ជាឈើរបស់ លោកស្រីណាំ ចាន់ណា ម្ចាស់រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ(ច្រកចេញ-ចូលÎតមួយ ដែលទទួលបានសិទ្ធ តាមរយៈប្រកាសលេខ ១១៤ ប្រក.កសក ចុះថ្ងៃទី៩ ខែមេសាឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចែកចាយបន្តទៅរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

    សូមបញ្ជាក់ថា៖ រាល់ការដឹកជញ្ចូនផល អនុផលព្រៃឈើ ចេញចូលរោងសន្និធិលក់ចែកចាយផល អនុផលព ឈើ មន្ត្រីជំនាញយើងតែងតែចុះពិនិត្យ វាស់វែងផ្ទៀងផ្ទាត់ជាប្រចាំ។

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអរគុណដល់សាធារណជន និងអ្នកសារព័ត៌មានដែល បានយកចិត្តទុកដាក់ករណីនេះ។ ជាមួយនេះមន្ទីរយើងខ្ញុំ ស្នើសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់នូវការចែក ចាយព័ត៌មាននេះ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

    អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមទាំងអស់ ទទួលជ្រាប និង ចូលរួមសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើយើងខ្ញុំ ដើម្បីធ្វើឲ្យការគ្រប់គ្រងធនធានព្រៃឈើកាន់តែមានប្រសិទ្ធភាព៕

    ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម

    Share This Post: