ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆានវីរៈគុល ឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈ ១៧០ ក្នុងចំណោម ៤០០អាសនៈ

    BY Pheakdey February 9, 2026
    គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆានវីរៈគុល ឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈ ១៧០ ក្នុងចំណោម ៤០០អាសនៈ

    ថៃ៖ ការរាប់សន្លឹកឆ្នោតនៅក្នុងប្រទេសថៃត្រូវបានបិទបញ្ចប់នៅម៉ោង ១១ និង ៤៥នាទីយប់មិញនេះ ខណៈលទ្ធផលបានបង្ហាញថា គណបក្ស Bhumjaithai របស់លោក Anutin Charnvirakul បានឈ្នះការបោះឆ្នោត។ គណបក្ស Bhumjaithai ទទួលបានអាសនៈចំនួន ១៧០ នៅក្នុងចំណោមអាសនៈ ៤០០។

    ប្រភពខាងលើបានបន្តថា គណបក្សដែលទទួលបានការគាំទ្រច្រើនលំដាប់ទី២ គឺគណបក្ស People’s Party ដែលមានសំឡេងគាំទ្រ ៨៥អាសនៈ ខណៈគណបក្ស Pheu Thai របស់ក្រុមគ្រួសារលោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា វិញ ទទួលបានសំឡេងគាំទ្រចំនួន ៦០អាសនៈ។ បន្ទាប់ពីគណបក្សធំៗទាំងនេះ គណបក្ស Klatham ក៏ទទួលបានសំឡេងគាំទ្រ ៥៦ អាសនៈដែរ ហើយគេរំពឹងថា គណបក្សឈ្នះឆ្នោតនឹងសហការជាមួយគណបក្សមួយនេះដើម្បីដឹកនាំរដ្ឋាភិបាល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

     

    Share This Post: