បច្ចេកវិទ្យា

ពូកែលេចធ្លាយរូបភាពច្រើនពេក Google បង្ហាញរូបរាង Pixel 4 មុនថ្ងៃប្រកាសតែម្តង

BY
Khmernote Media
June 13, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានបង្ហោះរូបភាពគួរឲ្យភ្ញាក់ផ្អើលមួយនៅលើគណនី Twitter របស់ខ្លួនន ដែលបង្ហាញពីរូបរាង Pixel 4 ដែលមនុស្សគ្រប់គ្នាមិនរំពឹងថា ក្រុមហ៊ុន Google ធ្វើបែបនេះសោះ។ Google បានបង្ហោះរូបភាពនោះ ដោយភ្ជាប់ជាមួយនឹងពាក្យថា “Well, since there seems to be some interest, here you go! Wait ’til you see what it can do (ដោយសារតែមានការចាប់អារម្មណ៍មួយចំនួននោះ ឥលូវវាបានមកដល់ហើយ! រង់ចាំរហូតដល់អ្នកឃើញអ្វីដែលវាអាចធ្វើបាន”។

តាមរយៈរូបភាព ដែល Google បានបង្ហោះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ Pixel 4 ឆ្នាំនេះ មានកាមេរ៉ាខាងក្រោយតិចបំផុតក៏២គ្រាប់ដែរ និងអាចមាន sensor មួយទៀតសម្រាប់កាមេរ៉ាទី៣ ហើយវាក៏មានរន្ធតូចមួយ ដែលអាចជារន្ធស្រូបសំលេង។ សំនួរមួយបានចោទសួរថា តើ len កាមេរ៉ាទី២របស់ Pixel 4 ជាប្រភេទ portrait ឬក៏សម្រាប់ wide-angle?

តាមរយៈរូបភាពនោះផងដែរ ក៏បង្ហាញយ៉ាងច្បាស់ថា Pixel 4 លើកនេះមិនមានកន្លែងស្កែនក្រយ៉ៅដៃនៅខាងក្រោយដូចមុនទៀតឡើយ ហើយវាទំនងជាប្រើប្រាស់ការស្កែនក្រយ៉ៅដៃនៅលើអេក្រង់ដូចស្មាតហ្វូនដទៃដែរ។ Google Pixel 4 អាចនឹងបង្ហាញខ្លួននៅរដូវស្លឹកជ្រុះខាងមុខនេះ (ចន្លោះពីខែកញ្ញា ដល់ខែធ្នូ)៕

អត្ថបទ៖ សេម
ប្រភព៖ theverge

Share This Post: