អំពើហិង្សារវាងប៉ូលិសបង្រាបកុបកម្ម និងក្រុមបាតុករ ក្រុងហុងកុង បានបណ្តាលឱ្យមនុស្ស ៧២នាក់ រងរបួស
ប៉ូលិសបង្រាបកុបកម្មហុងកុង និងក្រុមបាតុករបានប្រុងប្រៀបខ្លួនជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍ ទី១៣ នេះ។ ពួកគេបានប្រុងប្រៀបខ្លួន ដើម្បីទប់ទល់នឹងការប៉ះទង្គិចគ្នាបណាមួយ ដែលអាចកើតមាននៅទូទាំងតំបន់ហិរញ្ញវត្ថុ បន្ទាប់ពីផ្ទុះការតវ៉ាដោយហិង្សាកាលពីម្សិលមិញ ដែលប្រឆាំងនឹងការធ្វើបត្យាប័ន។ យោងតាមអាជ្ញាធរមន្ទីរពេទ្យហុងកុងបានឱ្យដឹងថា គិតមកដល់ម៉ោង ១០យប់ កាលពីល្ងាចថ្ងៃពុធ មានមនុស្សចំនួន ៧២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលក្នុងនោះមាន ២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយទីក្រុងហ៊ុងកុងបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីប៉ូលីសបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ឧស្ម័នបង្ហូរទឹកភ្នែក និងបានប្រើទឹកម្ទេសបាញ់ភ្នែក ជុំវិញការប៉ះទង្គិចជាបន្តបន្ទាប់មួយ ដើម្បីជម្រះបាតុករមកពីសភារបស់ទីក្រុង។ វាជាអំពើហឹង្សាដ៏អាក្រក់បំផុត ដែលបានប្រមូលផ្ដុំនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ ចាប់តាំងពីចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុង ឱ្យនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ ក្នុងឆ្នាំ ១៩៩៧ ដោយមានការធានានូវស្វ័យភាពយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធច្បាប់ដាច់ដោយឡែក និងសេរីភាពនៃការបញ្ចេញមតិ៕




អត្ថបទ៖ លីដា
ប្រភព៖ CNA