ខ្មែរណូត

ស្វែងរក

  • PR

    ពិធីសម្ពោធជាផ្លូវការ ផ្សារ វីងសប និង ហាង K’FAE នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេក្នុងការបង្កើតថ្មីនៃផ្សារទំនើបលក់រាយ និងឱកាសក្នុងការទិញសិទ្ធិជាដៃគូអាជីវកម្ម

    BY Liny01 February 9, 2026
    ពិធីសម្ពោធជាផ្លូវការ ផ្សារ វីងសប និង ហាង K’FAE  នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេក្នុងការបង្កើតថ្មីនៃផ្សារទំនើបលក់រាយ និងឱកាសក្នុងការទិញសិទ្ធិជាដៃគូអាជីវកម្ម

    (រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦)៖ ផ្សារវីងសប និង ហាង K’FAE បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ ដោយបើកដំណើរការហាងចំនួន ៤ ក្នុងពេលតែមួយ នៅរាជធានីភ្នំពេញ រួមមាន Wingshop បឹងកេងកង1, Wingshop មហាវិថីសហព័ន្ធរុស្ស៊ី, K’FAE មហាវិថីម៉ៅសេទុង និង K’FAE IFL។
    ផ្សារវីងសប មានគោលបំណងជួយឱ្យការទិញទំនិញប្រចាំថ្ងៃរបស់អតិថិជនកាន់តែរហ័ស រលូន និងងាយស្រួល ព្រមជាមួយនឹងបង្កើតឱកាសអាជីវកម្មថ្មីៗសម្រាប់សហគ្រិនក្នុងស្រុក តាមរយៈការទិញសិទ្ធិជាដៃគូរអាជីវកម្មរបស់ខ្លួន។

    គណៈអធិបតីចូលរួមក្នុងពិធីសម្ពោធ

    ពិធីសម្ពោធនេះទទួលបានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពិធីសម្ពោធនេះទទួលបានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដៃគូអាជីវកម្ម ភ្នាក់ងារវីងម៉ាស្ទ័រ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងអស់ដែលទទួលបានការអញ្ជើញ។

    ទំនិញសម្បូរបែប និងឱកាសអាជីវកម្ម

    នៅថ្ងៃបើកសម្ពោធជាផ្លូវការនេះ ផ្សារវីងសប បាននាំមកនូវមុខទំនិញចម្រុះ ដោយផ្តោតសំខាន់លើម៉ាកល្បីៗដែល ផលិតនៅប្រទេសកម្ពុជា រួមជាមួយនឹងម៉ាកផលិតផលដែលជាទីទុកចិត្តមកពីបរទេស ដើម្បីបង្កើតឱកាសជូនសហគ្រាសធុនតូច និងមធ្យមនូវលទ្ធភាពចូលទីផ្សារបានកាន់តែច្រើន ហើយស្របពេលនេះដែរ ក៏ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសកាន់តែច្រើន សម្បូរបែប និងប្រកបដោយគុណភាពខ្ពស់។

    «ផ្សារវីងសប បង្ហាញពីចក្ខុវិស័យរបស់យើងសម្រាប់អនាគតនៃផ្សារទំនើបលក់រាយនៅក្នុងប្រទេសកម្ពុជា!» នេះជាការលើកឡើងរបស់ Stéphane Pareinte នាយកគ្រប់គ្រងអាជីវកម្ម នៃផ្សារវីងសប។

    គោលដៅរបស់យើង គឺបង្កើតនូវបទពិសោធទិញទំនិញដ៏សាមញ្ញរហ័ស ខណៈផ្តល់ឱកាសឱ្យផលិតផលកម្ពុជាបានចូលមកទីផ្សារកាន់តែច្រើន និងជំរុញអាជីវកម្មឲ្យកាន់តែមានភាពរីកចម្រើន។ ផ្សារវីងសប ក៏បើកទ្វារស្វាគមន៍ដៃគូទិញសិទ្ធិអាជីវកម្ម និងភ្នាក់ងារវីងម៉ាស្ទ័រ ដើម្បីចូលរួមក្នុងអាជីវកម្មផ្សារទំនើបលក់រាយដែលបំពាក់ដោយបច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការច្បាស់លាស់ និងភាពរឹងមាំនៃម៉ាកយីហោ។»

    ការសម្ពោធហាង K’FAE កាហ្វេទំនើប សេវាកម្មរហ័ស

    រួមជាមួយ ផ្សារវីងសប ក្រុមហ៊ុនក៏បានបើកសម្ពោធហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័សរបស់ខ្លួន ជាដែលបានប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តន៍ ដំបូងគេនៅកម្ពុជា។ ហាង K’FAE ផ្តល់ជូននូវភេសជ្ជៈដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ និងអាហារចម្អិនស្រាប់ លឿនរហ័ស ក្នុងតម្លៃសមរម្យ ដែលធ្វើឱ្យអតិថិជនមានងាយស្រួលក្នុងការទិញកាហ្វេ និងអាហារដ៏ឈ្ងុយឆ្ងាញ់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

    ការរួមគ្នានៃ ផ្សារវីងសប និងហាង K’FAE បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ ភាពងាយស្រួល និងការរចនាដែលផ្តោតលើអតិថិជនជាចម្បង ដោយរួមបញ្ចូលនូវការលក់រាយជាមួយនឹងដំណោះស្រាយឌីជីថល ដើម្បីបម្រើសេវាកម្មជូនអតិថិជន។

    ការទិញសិទ្ធិអាជីវកម្ម និងការពង្រីកអាជីវកម្មទូទាំងប្រទេស

    ការទិញសិទ្ធិអាជីវកម្មរបស់ ផ្សារវីងសប ត្រូវបានរចនាឡើងដើម្បីជួយជម្រុញដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដោយផ្តល់នូវការគាំទ្រប្រតិបត្តិការពីដើមរហូតដល់ចប់ រួមទាំងប្រព័ន្ធប្រតិបត្តិការហាង ខ្សែសង្វាក់ផ្គត់ផ្គង់ សមាហរណកម្មបច្ចេកវិទ្យា និងការធ្វើទីផ្សារផងដែរ។ ដំណើរការនេះនឹងជួយឱ្យអាជីវកម្មរបស់ដៃគូសហការ មានភាពរីកចម្រើន ប្រកបដោយចីរភាព ហើយក៏បានចូលរួមចំណែកដល់ការបង្កើតការងារ និងប្រព័ន្ធអេកូស៊ីលក់រាយរបស់ប្រទេសកម្ពុជាដែលកំពុងមានភាពវិវត្តគួរអោយកត់សម្គាល់ផងដែរ។

    ការបើកសម្ពោធជាផ្លូវការនេះ គឺជាការចាប់ផ្តើមនៃការពង្រីកអាជីវកម្មទូទាំងប្រទេសរបស់ ផ្សារវីងសប ជាមួយនឹងផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅតាមបណ្តាហាងដែលគ្រប់គ្រងដោយក្រុមហ៊ុន និងតាមរយៈហាងរបស់ដៃគូទិញសិទ្ធិអាជីវកម្មទាំងអស់ ដើម្បីបង្កើនលទ្ធភាពរបស់សហគមន៍ក្នុងការចូលទិញទំនិញទៅក្នុងផ្សារទំនើបលក់រាយ ព្រមទាំងបង្កើតឱកាសអាជីវកម្មបន្ថែមទៀតផងដែរ។

    តាមរយៈការរួមបញ្ចូលគ្នានូវភាពងាយស្រួលប្រចាំថ្ងៃ ផលិតផលក្នុងស្រុក សេវាកម្មឆ្លាតវៃ និងការបើកឱកាសទិញសិទ្ធិអាជីវកម្មនេះ ផ្សារវីងសបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវអនាគតនៃផ្សារទំនើបលក់រាយនៅកម្ពុជា។

    អំពីផ្សារវីងសប

    ផ្សារវីងសប ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាគំនិតថ្មីនៃផ្សារទំនើប (Convenience Store) នៅកម្ពុជា មានគោលបំណងផ្តល់បទពិសោធទិញទំនិញដែលមានភាពរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន។

    ផ្សារវីងសប មានទំនិញជាច្រើនប្រភេទ រួមទាំងផលិតផលខ្មែរជាច្រើនមុខដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាលក់រាយបែបឆ្លាតវៃ ប្រព័ន្ធបង់ប្រាក់ឌីជីថល អាហារចម្អិនស្រាប់ និងសេវាកម្មល្អបំពេញតាមតម្រូវការប្រចាំថ្ងៃនៅក្នុងទីតាំងតែមួយ។

    រួមជាមួយនឹងហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ផ្សារវីងសប គាំទ្រដល់ដៃគូទិញសិទ្ធិអាជីវកម្មរបស់ខ្លួន និងភ្នាក់ងារវីងម៉ាស្ទ័រ ព្រមទាំងលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតភាពងាយស្រួល និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប៕

    Share This Post: