ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកសម្ពោធសាខាទី១៦ «ឈូកមាស»ពង្រីកបណ្តុំផលិតផលខ្មែរ ពង្រឹងវិស័យផ្សារទំនើបកូនខ្មែរឱ្យកាន់តែខ្លាំង ក្រោមគ្រឹះដ៏រឹងមាំ ក្រុមហ៊ុនមេ ជីប ម៉ុង
(ភ្នំពេញ)៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ប្រកាសបើកសម្ពោធជាផ្លូវការនូវសាខាទី១៦ របស់ខ្លួន ដែលស្ថិតនៅតំបន់ដ៏មានសក្កានុពល ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្របតាមសន្ទុះគាំទ្រខ្លាំងរបស់អតិថិជនលើផលិតផលនិងកសិផលខ្មែរ ក្រោមវត្តមានចូលរួមថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង សមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ។

នេះ សរបង្ហាញឱ្យឃើញពីចង្ខុវិស័យដ៏វែងឆ្ញាយ ស្របតាមផែនការ និងគ្រឹះរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង ឈរជើងជាង ៤០ ឆ្នាំ គ្របដណ្តប់លើវិស័យធំៗនៅកម្ពុជាដែលគ្រប់គ្រងដោយសហគ្រិនខ្មែរ បន្តវិនិយោគពង្រីកខ្លួនឥតឈប់ឈរ បុកគ្រឹះសាខាបន្តបន្ទាប់ ធ្វើយ៉ាងណាអាចពង្រឹងវិស័យផ្សារទំនើបកូនខ្មែរ និងជាទំនុកចិត្តដល់ដៃគូរពាណិជ្ជកម្មទាំងអស់។
គិតត្រឹមដើមខែកុម្ភៈ ២០២៦ នេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកដំណើរការសរុបចំនួន ១៦ សាខាហើយ បួករួមទាំងសាខាឈូកមាសនេះ ដែលជាសាខាទី ១៦ដើម្បីពង្រីកការចែកចាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ក្នុងនាមជាទីស្នាក់ការកណ្តាលរបស់កសិករខ្មែរ ដែលជួយជំរុញកសិផលក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចទាំងមូលឱ្យកាន់តែមានភាពរីកចម្រើន។

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ឈូកមាស នឹងខិតកាន់តែកៀកផ្ទះរបស់ពុកម៉ែបងប្អូន ផ្ដល់នូវបទពិសោធន៍ថ្មីនៃការទិញទំនិញយ៉ាងសម្បូរបែបជាមួយផ្សារទំនើបដែលមានរហូតដល់២ជាន់ ទំនិញច្រើនជាង ១ម៉ឺនមុខ ដែលអាចបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយនឹងជម្រើសផលិតផលក្នុងស្រុក និងទំនិញនាំចូលមានគុណភាពខ្ពស់ជាច្រើន ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត នំបុ័ង សម្ភារប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ស្រាបៀរ ស្រាក្រហមមកពីអឺរ៉ុប សម្ភារសិក្សា ក្នុងតម្លៃដ៏ល្អសមរម្យ និងប្រូម៉ូសិនជាច្រើនរៀងរាល់ថ្ងៃ។
ក្នុងឱកាសបើកសម្ពោធនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាឈូកមាស នឹងមានការបញ្ចុះតម្លៃរហូតដល់ ៥១% លើទំនិញជាច្រើនប្រភេទ ថែមទាំងមានទំនិញទិញ១ ថែម១ ផងដែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ កុម្ភៈ រហូតដល់ថ្ងៃទី ២០ កុម្ភៈ២០២៦។ លើសពីនេះ យើងក៏មានការថែមជូនបន្ថែម ដូចជា៖ ទទួលបានភេសជ្ជៈមួយកំប៉ុង រាល់ការចំណាយចាប់ពី ៥ ដុល្លារឡើងទៅ, ទទួលបានអាវយឺត “រួមគ្នាដើម្បីខ្មែរតែមួយ” ចំនួន ១ រាល់ការចំណាយចាប់ពី ៤០ ដុល្លារឡើងទៅ, ទទួលបានធុងទឹកកកចំណុះ 2.5L ចំនួន ១ រាល់ការចំណាយចាប់ពី ៦០ ដុល្លារឡើងទៅ ដែលការផ្តល់ជូននេះមានចាប់ពីថ្ងៃទី ១៣ កុម្ភៈ រហូតដល់ ៣០ មេសា ២០២៦។

កាន់តែពិសេស រាល់ការចំណាយចាប់ពី ៣០ ដុល្លារឡើងទៅ អតិថិជននឹងមានឱកាសចាប់ឆ្នោតផ្សងសំណាង ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទនៅលើខ្នងវិក័យបត្រ រួចយកមកដាក់ក្នុងធុងផ្សងសំណាង ដែលនឹងមានឱកាសឈ្នះរង្វាន់ធំគឺ ទូរស័ព្ទដៃ SAMSUND GALAXY A16 ចំនួន ២ រង្វាន់, ធុងទឹកកក 200L ចំនួន ៤ រង្វាន់, ប័ណ្ឌទឹកប្រាក់10$ ចំនួន 50 រង្វាន់, ថ្នាំបាញ់មូស Ora ចំនួន 120 រង្វាន់, និងសាប៊ូលាងចានចំណុះ450ml ចំនួន 120 រង្វាន់ សរុបជាង 300រង្វាន់។ ការផ្ដល់ជូនចាប់ផ្ដើមពីថ្ងៃ ១៤ កុម្ភៈ រហូតដល់ ០៦ មេសា ២០២៦ ហើយការចាប់រង្វាន់នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ០៧ មេសា ២០២៦។ សូមបញ្ជាក់ផងដែរថាកម្មវិធីប្រូម៉ូសិនទាំងអស់នេះ គឺសម្រាប់តែសាខាឈូកមាសតែប៉ុណ្ណោះ។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត តែងតែផ្តល់ជូនអតិថិជនគ្រប់រូបនូវបទពិសោធន៍ទិញទំនិញដ៏សម្បូរបែប សេវាដ៏ល្អឥតខ្ចោះ ជាមួយតម្លៃសមរម្យ ដើម្បីសម្រេចគោលដៅក្លាយជាផ្សារទំនើបដែលបង្កើតដោយកូនខ្មែរ ១០០% និងឈានមុខគេនៅកម្ពុជា។
ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ផ្សារខ្មែរ គុណភាពល្អគ្រប់មុខ តម្លៃល្អគ្រប់ពេល
អតិថិជនអាចស្វែងរក ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ឈូកមាស តាមអាសយដ្ឋានខាងក្រោម៖
ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Google map: https://maps.app.goo.gl/XLtg3JT8dNcMNrKi7
សម្រាប់ព័ត៌មានបន្ថែមអំពី ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័របណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket?_t=8lEcG3gqMno&_r=1
Telegram: https://t.me/chipmongsupermarket







