ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Yamaha Motor Co., Ltd. បញ្ចេញម៉ូតូម៉ូឌែល “Fazzio” ស៊េរីថ្មី ជាម៉ូតូស្កូតឺស័ក្កិសមខ្លាំងសម្រាប់យុវវ័យសម័យថ្មី

    BY Liny01 February 20, 2026
    ក្រុមហ៊ុន Yamaha Motor Co., Ltd. បញ្ចេញម៉ូតូម៉ូឌែល “Fazzio” ស៊េរីថ្មី ជាម៉ូតូស្កូតឺស័ក្កិសមខ្លាំងសម្រាប់យុវវ័យសម័យថ្មី

    គ្រោងផលិតផល
    ក្រុមហ៊ុន Yamaha Motor Co., Ltd. បានបង្កើតម៉ូឌែល “Fazzio” ថ្មី ដែលជាម៉ូតូស្កូតឺដែលមានរចនាបថសាមញ្ញ ទំនើប និងមានសក្តានុពលក្នុងការប្ដូរតាមបំណងយ៉ាងបានល្អ លើការតុបតែងគ្រឿងលេង។ ម៉ូដែលនេះត្រូវបានបង្កើតឡើងក្រោមគោលគំនិតនៃ “បែបសាមញ្ញ & សំលៀកបំពាក់តាមរបៀបរស់នៅបែបធម្មតារបស់អ្នក” និងរួមបញ្ចូលគ្នានូវលក្ខណៈពិសេសដែលរួមមាន (1) រចនាបថសាមញ្ញ (2) សក្តានុពលក្នុងការតុបតែងគ្រឿងលេង​ តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន​ (3) ភាពងាយស្រួលដ៏ល្អឥតខ្ចោះ (4) ផាសុកភាពល្អ និង (5) ការចំណាយទាប។

    អតិថិជនគោលដៅ
    • អតិថិជនក្នុងវ័យ២០ឆ្នាំ
    • ការប្រើម៉ូតូ​របស់ពួកគេ ដើម្បីធ្វើដំណើរទៅ និងមកពីកន្លែងធ្វើការ ឬសាលារៀន
    • ចង់បានម៉ូដែលថ្មីទាន់សម័យខុសពីម៉ូតូស្កូតឺទាន់សម័យដែលមានស្រាប់
    • ចង់ទទួលបានការវាយតម្លៃភាពទាន់សម័យ ដែលម៉ូតូស្កូតឺត្រូវនឹងរបៀបរស់នៅ រឺក៏ស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ (ទាំងចំណាប់អារម្មណ៍ ទាំងសម្លៀកបំពាក់ស៊ីជាមួយម៉ូតូរបស់គាត់។ល។)
    • ចង់បានម៉ូតូ​មិនត្រឹមតែទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាត និងទំនើប ជាមួយនឹងមុខងារពេញលេញរបស់ម៉ូតូ

    អត្ថប្រយោជន៍អ្នកប្រើប្រាស់

    ការរចនាបែបសាមញ្ញ និងអាចតុបតែងលេងតាមបំណងដោយខ្លួនឯងបាន
    • ការរចនាតែមួយគត់ និងសាមញ្ញ
    •មានកន្លែងទុកសម្រាប់លេងគ្រឿងតុបតែង និង គ្រឿងបន្លាស់សុទ្ធរួចជាស្រេច​ដើម្បីងាយស្រួលក្នុងការប្រើប្រាស់
    • ពណ៌ចម្រុះដែលដែលទាក់ទាញគ្នា យ៉ាងល្អិតល្អន់ពីលក្ខណៈបុគ្គល បែប”ភាពសាមញ្ញ”
    •ឡូហ្គោម៉ូដែលរចនាបែបទាន់សម័យ ហើយងាយកត់សំគាល់

    ធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃទាន់សម័យ និងផាសុកភាព
    • ម៉ាស៊ីន “BLUE CORE Hybrid” សម្រាប់ទាំងការជិះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងភាពស្និទ្ធស្នាលនឹងបរិស្ថាន
    Hybrid Power Assist សម្រាប់ធ្វើអោយ​ការ​ជិះ​រលូន​ក្នុង​ស្ថានភាព​ ដូចជាការផ្ទុក​ច្រើន​ ​ការ​ឡើង​ចំណោត ឬ​ជិះ​ឌុបគ្នា
    Smart Motor Generator System សម្រាប់ជួយម៉ាស៊ីនស្ងាត់ ទាំងពេលចាប់ផ្តើម និងចាប់ផ្តើមឡើងវិញ
    ប្រព័ន្ធបញ្ឈប់ និងចាប់ផ្តើម (ប្រព័ន្ធឈប់រលត់) សម្រាប់ការជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ
    • កែបមានភាពទន់ល្អ បាតដាក់ជើងធំទូលាយ។ល។ ជិះដោយមានសេរីភាពច្រើន
    • ទម្ងន់តួរម៉ូតូស្រាល 96 គីឡូក្រាម សម្រាប់ភាពងាយស្រួលដល់ម៉ាស៊ីនដំណើរការ
    • អង្គត្រួតពិនិត្យទំនាក់ទំនង (CCU) ដែលអាចឱ្យការភ្ជាប់ទូរស័ព្ទស្មាតហ្វូន ដើម្បីពង្រីកបែបបទការរស់នៅ រវាងអ្នកប្រើប្រាស់ ជាមួយម៉ូតូ

    មុខងារងាយស្រួលប្រើសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
    • ទំហំផ្ទុកច្រើនជាមួយនឹងកន្លែងផ្ទុកក្រោមកែប 17.8 L និងហោប៉ៅផ្ទុកខាងមុខ
    • ធុងសាំងធំ 5.1 L (បើធៀបនឹងម៉ូដែលយ៉ាម៉ាហា) សម្រាប់ការឈប់តិចជាងមុនដើម្បីចាក់ប្រេង
    • រន្ធសាកទូរស័ព្ទងាយស្រួល ទំពក់ដាក់ឥវ៉ាន់បែប carabiner ខាងមុខ និងខាងក្រោយ

    Go Purple

    Green

    ​Pink ​

    White

    Blue Core Hybrid​
    ម៉ាស៊ីន Blue Core 125cc ជំនាន់ថ្មីចុងក្រោយផ្តល់នូវបទពិសោធន៍​ដែលមានថាមពលខ្លាំងជាងមុន មិនប៉ះពាល់ដល់បរិស្ថាន និងមានទំនុកចិត្តក្នុងការប្រើប្រាស់។ ជាមួយលក្ខណៈពិសេស Electric Power Assist Start ដែលផ្តល់នូវការបង្កើនល្បឿនដំបូងដោយរលូន និងខ្លាំងជាងមុន

    Yamaha Motorcycle Connect​​

    Y-CONNECT ភ្ជាប់ម៉ូតូ​រជាមួយទូរស័ព្ទរបស់អ្នក​ការជូនដំណឹងអំពីការហៅទូរស័ព្ទ អ៊ីមែល និងសារការណែនាំអំពីការថែទាំ និងការប្តូរប្រេង មុខងារតាមដានការធ្វើដំណើរផ្សេងៗជាច្រើនទៀត

    Fresh, Simple & Modern Design

    បង្ហាញ​ខ្លួន​អ្នក​ជាមួយ​នឹង​ការ​រចនា​ដ៏​ប្លែក​ពី​គេ​របស់ FAZZIO ដែល​ធ្វើ​ឱ្យ​ស្ទីល​របស់​អ្នក​កាន់​តែ​មាន​ភាពទាក់ទាញ​​ និង​សុីវិល័យគ្រប់ពេលធ្វើដំណើរ

    Smart Key System
    ផ្ដល់នៅមុខងារសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់​តេឡេប​ញ្ចា​និងមានប៊ូតុងសម្រាប់បើកកែបកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃ

    Full Digital Speedometer
    ការរចនាកុងទ័រដ៏ទំនើប ផ្តល់នៅព័ត៌មានមុខងារជាច្រើនដូចជា កុងទ័រគីឡូម៉ែត កុងទ័រម៉ោង និង កុងទ័រសាំង​ នឹងមានមុខថ្មីជាច្រើនទៀត

    USB Power Socket
    កាន់តែមានភាពងាយស្រួលសម្រាប់​ការសាកថ្ម​ឧបករណ៍ផ្សេងៗរបស់អ្នក​គ្រប់ពេលធ្វើដំណើរ

    Spacious Luggage 17.8L

    ប្រអប់កែបមានទំហំ 17.8Lធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗ និងសំលៀកបំពាក់របស់អ្នកបានកាន់តែងាយស្រួលពេលធ្វើដំណើរ

    Unique LED Headlight & Hazard Lamp

    ចង្កៀងមុខប្រភេទ​ LED នឹង​ភ្ជាប់មកជាមួយភ្លើងសុំផ្លូវ​ Hazard Lamp សម្រាប់ការសុំបើកផ្លូវក្នុងករណីបន្ទាន់ណាមួយពេលមានអាសន្នហើយងាយស្រួលដល់ការធ្វើដំណើរកំសាន្ដជាក្រុម
    (អនុលោមតាមច្បាប់លេខ 22 ឆ្នាំ 2009 ទាក់ទងនឹងបទប្បញ្ញត្តិចរាចរណ៍ មាត្រា 121 កថាខណ្ឌ 1)

    Spacious Lidded & Open Pocket

    ហោប៉ៅ​​ចំហនឹងបិត ធំទូលាយ ដែលអាចដាក់ឧបករណ៍ផ្សេងៗបានកាន់តែងាយស្រួល

    Double Hook Carabiner

    ទំពក់​មានទៅដល់ពីរប្រភេទងាយស្រួល ក្នុង​ការព្យួរនៅសម្ភារៈផ្សេងៗ

    Big Tire & Tubeless

    សំបកប្រភេទគ្មានពោះវៀនទំហំធំជាងមុនជំនួយដល់ការបើកបរល្បឿនលឿនប្រកបដោយផាសុខភាព

    លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,xxx$ ដុល្លារប៉ុណ្ណោះ។

    កាន់តែពិសេស​លោកអ្នកនឹងទទួលបានធានាច្បាស់លាស់ពីក្រមហ៊ុន​ មិនថាបងប្អូនទិញម៉ូតូពីដេប៉ូណាទេ​ អោយតែជាដេប៉ូសហការជាមួយក្រុមហ៊ុន​​ YAMAHA លោកអ្នកនឹងទទួលបានសេវាកម្មដូរប្រេងម៉ាសុីន​​ចំនួន​ 1 ដោយ​ឥតគិតថ្លៃ​ ​សម្រាប់កា​រប្រើប្រាស់បាន 500 គីឡូម៉ែតដំបូង​ ហើយអ្វីដែលពុំធ្លាប់មានពីក្រុមហ៊ុន​ YAMAHA លោកអ្នកនឹង​ ទទួលបាននៅ​​ Membership cards​ Yamaha ដែលមានភាពងាយស្រួលទទួលបានការបញ្ចុះតម្លៃ​ ដូចជាការប្ដូរប្រេងម៉ាសុីន​ នឹង​ ប្ដូរគ្រឿងបន្លាស់ផ្សេង​​ ជាមួយការ​ Check ទូទៅដោយឥតគិតថ្លៃ។

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ

    – Page Yamaha Cambodia https://www.facebook.com/YamahaKongNuonGroup/

    – Telegram Yamaha Cambodia https://t.me/YAMAHAcambodia

    Share This Post: