ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីដ៏មានប្រសិទ្ធិភាពបំផុតដែលនឹងជួយឲ្យអ្នកគេងលក់ក្នុងរយៈពេលត្រឹមតែ ១ នាទី

    BY Khmernote Media March 20, 2018
    វិធីដ៏មានប្រសិទ្ធិភាពបំផុតដែលនឹងជួយឲ្យអ្នកគេងលក់ក្នុងរយៈពេលត្រឹមតែ ១ នាទី

    ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ ឬគេងមិនស្ងប់នោះ ចូរសាកល្បងទទួលទានឱសថបែបធម្មជាតិដែលផ្សំឡើងពី ទឹកឃ្មុំ អំបិលសមុទ្រ និងប្រេងដូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយបញ្ចូលគ្នានូវ ទឹកឃ្មុំចំនួន ១ ភាគ ៤ ស្លាបព្រាបាយ ជាមួយអំបិលសមុទ្រ ១ ភាគ ៨ ស្លាបព្រា និងប្រេងដូងចំនួន ១ ស្លាបព្រាបាយ បន្ទាប់មកធ្វើការកូរឲ្យសព្វ។ អ្នកអាចលេបល្បាយនេះចូលម្ដង ឬអាចដាក់វាចូលក្នុងទឹកក្ដៅឧណ្ហៗកូរឲ្យរលាយសឹមទទួលទានក៏បាន។ គ្រឿងផ្សំទាំងនេះមិនត្រឹមតែមានឥទ្ធិពលល្អសម្រាប់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយកាត់បន្ថយអ័រម៉ូនស្ត្រេស (cortisol) ដែលរារាំងសមត្ថភាពនៃការគេងរបស់អ្នក ហើយតែងធ្វើឲ្យអ្នកភ្ញាក់ដឹងខ្លួនច្រើនដងនៅពេលយប់ផងដែរ។

    វិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀតនោះ គឺវិធីសាស្ត្រ ៤-៧-៨ ដែលជាវិធីសាស្ត្រសាមញ្ញបំផុតមួយ ប៉ុន្តែមានឥទ្ធិពលអាចជួយដល់ការជួយសម្រួលដល់អារម្មណ៍ឲ្យមានភាពធូរស្បើយ និងគេងលក់បានស្កប់។ អ្វីដែលអ្នកត្រូវធ្វើ គឺ ដកដង្ហើមយ៉ាងស្ងប់តាមរយៈច្រមុះសម្រាប់រយៈពេល ៤ វិនាទី បន្ទាប់មកចាប់ផ្ដើមទប់ដង្ហើមសម្រាប់រយៈពេល ៧ វិនាទី រួចដកដង្ហើមចេញវិញយឺតៗតាមរយៈមាត់សម្រាប់រយៈពេល ៨ វិនាទី៕

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay