ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា៖ បានចេញសេចក្តីថ្លែងការណ៍ មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ
BY Nisaiy KN
March 1, 2026
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា។

ក្រសួង បានបញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាង កំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព។
មកដល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ថាមានប្រជាជនកម្ពុជារងគ្រោះទេ ហើយពលរដ្ឋកម្ពុជាទាំងអស់ ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន លើសុវត្ថិភាពរបស់ខ្លួន៕


ប្រភព៖ ក្រសួងព័ត៌មាន