សង្គម

អុញធ្ងន់ ក ហើយ ! ម្ចាស់គម្រោងដេញថ្លៃផ្លូវជាតិលេខ ៣ ត្រូវធ្វើផ្លូវឡើងវិញម្តងទៀត អោយត្រូវតាមស្តង់ដា ក្រោយរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រតិកម្មមិនទទួលយក

BY
Khmernote Media
June 13, 2019

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន បានចុះត្រួតពិនិត្រដោយផ្ទាល់លើការស្ថាបនាផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់រង្វង់មូលវាលរេញក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ភ្ជាប់នឹងផ្លូវជាតិលេខ៤ ដោយក្នុងនោះ ឯកឧត្តមបានរកឃើញថា ក្រុមហ៊ុនដែលបានដេញថ្លៃស្ថាបនាផ្លូវនេះបានសាងសង់ផ្លូវខុសបច្ចេកទេសស្តង់ដា ដែលធ្វើអោយផ្លូវខូបបណ្តើរៗខណៈមិនទាន់បញ្ចប់គម្រោងនៅឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមទទួលយកមិនបានឡើយចំពោះការស្ថាបនាផ្លូវមួយនេះដែរ រដ្ឋាភិបាលចំណាយថវិការជាតិប្រមាណ១០លានដុល្លារសហរដ្ឋអាេមរិក ដោយក្រុមហ៊ុនដេញថ្លៃមួយនេះបាន ធ្វើការជួសជុលបន្ថែមតាមបែប ប៉ះជាបំណាស់ៗ ខណៈដែលផ្លូវទើបស្ថាបនាបានប្រមាណ ៦០% ហើយក្រសួង តម្រូវអោយក្រុមហ៊ុនជួសជុលថ្មីឡើងវិញធ្វើឱ្យល្អស្អាត មានគុណភាពតាមគម្រោងជា ផ្លូវកៅស៊ូ AC។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមដែរថា ការជួសជុលសម្រេចបាន ប្រមាណជាង៦០ភាគរយហើយ តែបែរជា គ្មានគុណភាព ដោយសារផ្លូវមានស្នាម ប្រះ និងដក់ទឹក ទើបឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រតិកម្ម មិនទទួលយក ដោយអោយក្រុមហ៊ុន ឯកជននេះ ធ្វើថ្មីឡើងវិញ ហើយបើនៅតែគ្មានគុណភាព និងខុស បច្ចេកទេសទៀត ក្រសួងនឹងដាក់ក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យបញ្ចប់ក្រុមហ៊ុនមួយនេះ៕

Share This Post: