ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរំពឹងថានឹងរកចំណូលពីទេសចរណ៍បានរាប់ពាន់លានបាត អំឡុងចូលឆ្នាំថ្មីខាងមុខនេះ

    BY Khmernote Media March 20, 2018
    ថៃរំពឹងថានឹងរកចំណូលពីទេសចរណ៍បានរាប់ពាន់លានបាត អំឡុងចូលឆ្នាំថ្មីខាងមុខនេះ

    អាជ្ញាធរក្រសួងទេសចរណ៍ថៃបានប្រកាសឲ្យដឹងថា ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ៥៣០,០០០នាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ហើយចំនួនភ្ញៀវទេសចរណ៍ទាំងនេះនឹងជួយបង្កើនចំណូលជាតិដល់៩ពាន់លានបាត (ប្រហែល២៩០លានដុល្លារ)។

    ឆ្នាំនេះរដ្ឋាភិបាលថៃ បានសម្រេចបន្ថែមថ្ងៃចូលឆ្នាំថ្មីរហូតដល់៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា (បើតាមប្រពៃណីថៃ ថ្ងៃទី១៣គឺជាថ្ងៃចូលឆ្នាំថ្មី)។

    ពិធីចូលឆ្នាំថ្មីខាងមុខនេះ ចំនួនអ្នកធ្វើដំណើរទៅស្រុកកំណើតនឹងកើតឡើងដល់៣លាននាក់ ដែលនឹងត្រូវចំណាយប្រាក់អស់ប្រមាណ១០ពាន់លានបាត ក្នុងអំឡុងចូលឆ្នាំថ្មីចំនួន៥ថ្ងៃនេះ៕

    អត្ថបទ៖ សេម
    ប្រភព៖ hospitalitynet

    Share This Post:
    MPO4D jitutoto mpo4d Mpoplay