សំរាមបង្កគ្រោះថ្នាក់ចាំបាច់ត្រូវវេចខ្ចប់បែបនេះ មិនមែនចេះតែដាក់ចូលថង់ឲ្យតែរួចពីដៃនោះទេ
- June 14, 2019
កន្លងមក យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានបញ្ចេញសំរាម-សំណល់រឹងរបស់ខ្លួនមិនត្រឹមត្រូវតាមម៉ោងពេលកំណត់ ធ្វើឲ្យមានសំរាមសេសសល់រាយប៉ាយតាមដងផ្លូវ ទីសាធារណៈ និងដីឡូត៍ទំនេរ ប៉ះពាល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ និងបាត់បង់សោភណភាពរាជធានីភ្នំពេញ។ ហើយមានប្រជាពលរដ្ឋមួយចំនួន មិនបានវេចខ្ចប់ និងទុកដា់សំរាម-សំណល់រឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយបានដាក់សំរាម-សំណល់រឹងលាយឡំគ្នាក្នុងស្បោងតែមួយ មានដូចជា អំបែងកែវ អំបែងដប កញ្ចក់បាក់បែក ម្ជុលចាក់ថ្នាំ និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ជាមួយសំណល់ផ្ទះបាយ បង្កឲ្យមានគ្រោះថ្នាក់ របួស មុតដៃកម្មករប្រមូលសំរាមនៅពេលបំពេញការងារ។
ដើម្បីដោះស្រាយបញ្ហាខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំនូវចំនុចចំនួន២គឺ៖
១. ត្រូវបញ្ចេញសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលម៉ោង ដែលអាជ្ញាធរបានកំណត់
២. ត្រូវវេចខ្ចប់ និងទុកដាក់សំរាម-សំណល់រឹង ដែលអាចបង្កគ្រោះថ្នាក់ដូចជា អំបែងកែវ អំបែងដប កញ្ចក់ ម្ជុល និងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ចូលទៅក្នុងថង់ពណ៌ក្រហម ឬធ្វើសញ្ញាជាសម្គាល់ ដើម្បីបញ្ជាក់ប្រាប់កម្មករប្រមូលសំរាមឲ្យមានការប្រុងប្រយ័ត្ន៕

អត្ថបទ៖ សេម
- Share This Post:






