ខ្មែរណូត

ស្វែងរក

  • PR

    ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ជីប ម៉ុង ចូលរួម ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

    BY soknita March 17, 2026
    ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ជីប ម៉ុង ចូលរួម ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា  ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

    (ភ្នំពេញ)៖ ក្រោមស្មារតីរួបរួមគ្នា កម្មវិធីដើរដើម្បីសន្តិភាព ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាមួយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ និងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

    គួររំលឹកផងដែរថា កាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុន ជីប ម៉ុង មិនបាននៅស្ងៀមទេ ដោយបានគៀរគរកម្លាំងព្យុហយាត្រា ក្នុង «ដំណើរដើម្បីសន្តិភាព» ដើម្បីបង្ហាញពីគោលជំហរស្រឡាញ់សន្តិភាព ជាពិសេសជំរុញឱ្យមានបទឈប់បាញ់ កាលពីខែធ្នូ កន្លងទៅ។ នេះសបញ្ជាក់ពី ស្មារតីខ្មែរស្រឡាញ់ខ្មែរ ក្រោមម្លប់សន្តិភាព ដឹកនាំក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ក្រោមស្មារតីរួបរួមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង តែងតែនៅក្បែរចាំជួយបងប្អូនខ្មែរជានិច្ច តាមរយៈការឧបត្ថម្ភសប្បុរសធម៌ និងប្រមូលកម្លាំងសាមគ្គីជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការឧបត្ថម្ភថវិកា សរុបជិត ៧ លានដុល្លារ រួមទាំងថវិកា ស្បៀងអាហារ ភេសជ្ជៈ តង់ស្នាក់នៅ និងសម្ភារៈប្រើប្រាស់ចាំបាច់។

    លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាជាច្រើនទៀត តាមរយៈព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៌ ក្នុងការកសាង ឬជួសជុលសាលារៀនដែលខូចខាតដោយសារសង្គ្រាមនៅតាមតំបន់ព្រំដែនចំនួន ២ ខ្នង៖ រួមមាន បឋមសិក្សាគោកប្រាសាទ ស្ថិតនៅក្រុងសំរោង ចំនួន ១ ខ្នង និងបឋមសិក្សាគូរស្ថិតនៅស្រុកបន្ទាយអំពិល ចំនួន ១ ខ្នង ព្រមទាំងសាងសង់លេណដ្ឋានសុវត្ថិភាព ជូនសិស្សានុសិស្សនៅទីតាំងសាលាទាំងពីរ ហើយក៏បានជួសជុលវត្តគិរីសីមាតេជោអូរទឹកចោល នៅក្រុងសំរោងផងដែរ។

    ស្មារតីរួបរួមគ្នា ខ្មែរស្រឡាញ់ខ្មែរ!

    Share This Post: