សាហាវមែន! ភ្លេីងប្រច័ណ្ឌប្តីចិត្តខ្លាំងកាប់ប្រពន្ធប៉ងសម្លាប់ រួចអាករសម្លាប់ខ្លួនឯងតាមក្រោយ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៧ និង៤០នាទី នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី ១៣ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បុរសជាជនសង្សយ័ និងត្រូវជាប្តីឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកើតហេតុខាងលើ បានប្រើហិង្សាយកកាំបិតកាប់ជាច្រេីនកាំបិតទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ សុខ លីន អាយុ២៧ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យព២)។ ក្នុងខណៈពេលនោះ ប្ដីស្មានថាប្រពន្ធរបស់ខ្លួនស្លាប់ក៏រត់ទៅផ្ទះអ្នកជិតខាង រួចយកកាំបិតអាករសម្លាប់ខ្លួនឯងតែម្ដងទៅ។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ប្តីប្រពន្ធមួយគូរនេះទេីបវិលត្រឡប់មកពីធ្វេីការនៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ ហេីយជារឿយៗប្តីរូបនេះតែងតែប្រច័ណ្ឌប្រពន្ឋរបស់ខ្លួនហួសហេតុ រហូតដល់ថ្ងៃកេីតហេតុខាងលេីក៏មានជម្លោះពាក្យសម្តីជាមួយគ្នា ហេីយភ្លាមនោះប្តីរូបនេះបានយកកាំបិតកាប់ទៅលេីប្រពន្ធជាច្រេីនកាំបិតនៅលេីក្បាល និងដងខ្លួន បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដោយយល់ថា ប្រពន្ធខ្លួននឹងស្លាប់ ទេីបប្តីរូបនះទៅយកកាំបិតពីអ្នកជិតខាងមកអាករសម្លាប់ខ្លួនឯងនៅក្បែរលំនៅដ្ឋានខាងលេីតែម្តង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌបានបញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចដោយផ្អែកលេីការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងករណីខាងលេី ជាករណីឃាតកម្មប៉ុនប៉ងសម្លាប់ប្រពន្ធ រួចធ្វេីអត្តឃាតអាករសម្លាប់ខ្លួនឯងជាក្រោយដែលរឿងនេះផ្តេីមឡេីងពីការប្រច័ណ្ឌហួសហេតុរបស់ប្តីឈ្មោះរ៉ាត ចិត្រ្តានេះ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង





