បច្ចេកវិទ្យា

ដំណឹងល្អ! ឥឡូវនេះអ្នកអាចលេងហ្កេមកុំព្យូទ័រ រួច Live ចូលក្នុង Facebook បានដោយមិនចាំបាច់មានកម្មវិធីជំនួយ

BY
Khmernote Media
March 20, 2018

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា ក្រុមហ៊ុន Facebook ហាក់ដូចជាបង្វែរគោលដៅរបស់ខ្លួន ហើយផ្ដោតទៅលើអ្នកដែលចូលចិត្តលេងហ្គេមរួច Live ចូលទៅក្នុងបណ្ដាញសង្គមខ្លួនដូចជា YouTube និង Twitch ដែរ។ ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុនបានប្រកាសទាក់ទងទៅនឹង software ថ្មីដែលអាចឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការ Live វីដេអូហ្គេម ពីកុំព្យូទ័រចូលទៅក្នុងបណ្ដាញសង្គម។

កាលពីឆ្នាំ2016 ក្រុមហ៊ុន Facebook បានអនុញ្ញាតឲ្យ Blizzard games អាចធ្វើការ Live ចូលក្នុងបណ្ដាញសង្គមខ្លួនបានដោយផ្ទាល់តែម្ដង ពោលគឺពុំចាំបាច់ប្រើប្រាស់កម្មវិធីជំនួយឡើយ។ ក្រោយមក មុខងារនេះត្រូវបានអភិវឌ្ឍន៍ ហើយមកដល់ពេលបច្ចុប្បន្ន អ្នកដែលចូលចិត្តលេងហ្កេមរួចធ្វើការ Live ចូលបណ្ដាញសង្គម Facebook នឹងមានការសប្បាយចិត្ត ព្រោះអ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

Fu

ប្រភព៖ theverge

Share This Post: