ខ្មែរណូត

ស្វែងរក

  • PR

    អស់លុយ Internet ក៏នៅតែប្រើ Chip Mong Bank App បាន

    BY SOMATEY March 24, 2026
    អស់លុយ Internet ក៏នៅតែប្រើ Chip Mong Bank App បាន

    ភ្នំពេញ៖ ដើម្បីបន្តផ្តល់បទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន ធនាគារ ជីប ម៉ុង បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៅលើ Chip Mong Bank App ដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការសំខាន់ៗបាន ទោះបីជាទូរស័ព្ទ អស់លុយអ៊ីនធឺណិតក៏ដោយ។

    ជាមួយនឹងមុខងារថ្មីនេះ អតិថិជនអាចស្កេនទូទាត់ប្រាក់ (Scan to Pay) ឬបញ្ចូលកាតទូរស័ព្ទបានយ៉ាងងាយស្រួល និងរហ័ស ដោយមិនបាច់បារម្ភពីការអស់ទិន្នន័យ Internet ឬស្ថិតនៅតំបន់ដែលសេវាអ៊ីនធឺណិតមិនមានស្ថិរភាព។ ការអភិវឌ្ឍន៍នេះគឺជាជំហានថ្មីមួយក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថល ដែលធ្វើ ឲ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនកាន់តែមានភាពរលូន និងងាយស្រួលប្រើប្រាស់បាននៅគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។

    ធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្ត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗមកអភិវឌ្ឍសេវាហិរញ្ញវត្ថុ និងគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ជាមួយ Chip Mong Bank App អតិថិជនអាចរីករាយនឹងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ដូចជា ស្កេនទូទាត់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង បង់ពន្ធ បញ្ចូលកាតទូរស័ព្ទ និងមុខងារឌីជីថលជាច្រើនទៀត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព។

    សូមទស្សនាវីឌីអូពាណិជ្ជកម្ម៖ https://www.facebook.com/reel/936469349121427

    Share This Post: